ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់​ ចាប់រំលោភ​សេពសន្ថវៈ​នារី​ម្នាក់ កាលពី​៥​ថ្ងៃមុន

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់​ពាក់ព័ន្ធ ករណី​រំលោភ​សេពសន្ថវៈ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់​ពាក់ព័ន្ធ ករណី​រំលោភ​សេពសន្ថវៈ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ។

តាម​នគ​បាល​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​២២​និង​៣០​នាទី​យប់ កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ករណី​រំលោភ​សេពសន្ថវៈ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ ប្ដឹង​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​ចាប់រំលោភ​សេពសន្ថវៈ​លើ​រូប​ខ្លួន នៅ​ក្នុង​បន្ទប់​លេខ​៥ កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​០៣​និង​០០​នាទី​ទៀប​ភ្លឺ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ធន ចាន់​ថន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ