ខេត្តរតនគិរី ៖ ទីតាំងជល់មាន់មួយកន្លែងដំណើរការលេងជាយូរខែឆ្នាំមកហើយដែលលេងដុះស្លែ ស្ថិតក្នុងចំការស្វាយចន្ទីយ៉ាងគគ្រឹកគគ្រេង ដោយមិនកោតញញើតឡើយ ស្រាប់តែនៅវេលាម៉ោង២រសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦. នេះមានអ្នកកាសែតមួយក្រុមចូលដល់ហើយអ្នកញៀនល្បែងជល់មាន់នោះរត់ចែកជើងគ្នាប្រសាចតែម្តង ។
ហើយគេឃើញមនុស្សម្នាក់រត់មកស្ទាក់ក្រុមអ្នកកាសែតនោះ គេសង្ស័យថា ជាម្ចាស់សង្វៀនជល់មាន់មានឈ្មោះហៅថា(បារាំងៗ) ។
ទីតាំងជល់មាន់ដែលអ្នកលេងរត់ប្រសាច ពេលអ្នកកាសែតទៅដល់នោះស្ថិតនៅក្នុងចំការស្វាយចន្ទីក្នុងភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដែលមានឈ្មោះបារាំង ជាម្ចាស់សង្វៀន ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរនោះបានប្រាប់ថា ក្រុមអ្នកលេងល្បែងជល់មាន់តែងលួចណាត់គ្នាលេង មានទាំងអ្នកចាំមើលផ្លូវទៀតផង មនុស្សដែលចូលទៅទីនោះ ទាល់តែពួកអ្នកមើលផ្លូវស្គាល់ថាជាក្រុមញៀនល្បែងជល់មាន់គ្នា ទើបគេឱ្យចូលទៅបានដោយស្ងៀមស្ងាត់ ។ បើមនុស្សប្លែកមុខត្រូវសួរនាំ ឬនៅពេលមានអ្នកកាសែត ក្រុមមើលផ្លូវនឹងផ្តល់ដំណឹងឱ្យរត់ចែកផ្លូវគ្នាប្រសេចប្រសាចអស់ហើយ ជាក់ស្តែងដូចថ្ងៃខៃខាងលើនោះតែម្តង។
ប្រភពបន្តថាគេតែងតែឃើញក្រុមអ្នកញៀនល្បែងលេងជាប្រចាំ ពុំឃើញមានសមត្ថកិច្ចណា ចុះ បង្ក្រាបទេ សង្សយត្រូវថ្នាំសណ្តំអស់ហើយទេដឹង…ហេ! ហេ! ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ចែករំលែកព័តមាននេះ