ជិះម៉ូតូវ៉ាមិនប្រយ័ត្ន បុករ៉ឺម៉ក បោកក្បាលស្លាប់
ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បើកម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្ន ទៅបុកនឹងរ៉ឺម៉ក បណ្តាលឲ្យដួលបោក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗ ព្រោះតែមិនបានពាក់មួកសុវត្ថិភាព ។
ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បើកម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្ន ទៅបុកនឹងរ៉ឺម៉ក បណ្តាលឲ្យដួលបោក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗ ព្រោះតែមិនបានពាក់មួកសុវត្ថិភាព ។
ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បើកម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្ន ទៅបុកនឹងរ៉ឺម៉ក បណ្តាលឲ្យដួលបោក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗ ព្រោះតែមិនបានពាក់មួកសុវត្ថិភាព ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅវេលា៤រសៀល ថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
យុវជនដែលរងគ្រោះក្នុងហេតុការណ៍ខាងលើនេះ បានបញ្ជូនទៅសង្គ្រោះ ជាអកុសលដោយរបួសធ្ងន់ធ្ងរពេក បានស្លាប់នៅពេលទៅដល់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។លោក ផុន ទីណូ នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា យុវជនដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ ឈ្មោះ ហេន ហួន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិចំការ ឃុំរហាត់ទឹក ស្រុកមង្គលបូរីបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1D-0797 ។
លោកនាយរងផ្នែកបានបញ្ជាក់ថា តាមសាក្សីនៅកន្លែងកើតហេតុនិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូក្នុងល្បឿនលឿន និងវ៉ាជែងរថយន្ដ ច្រាសទិសគ្នា ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកជាមួយរ៉ឺម៉កដឹកឈើ បន្ទាប់មកម្ចាស់បានរត់គេចខ្លួនបាត់ស្រមោល ប៉ុន្ដែតែត្រូវបានគេស្គាល់ឈ្មោះ សល់ ភេទប្រុស នៅភូមិនឹងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ បច្ចុប្បន្ន វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ