ខេត្តរតនគិរី ៖ មនុស្ស២នាក់បានស្លាប់ រីឯ៩នាក់ទៀតរងរបួសធ្ងន់ និងស្រាលដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបកែវ។ ហេតុកាណ៍ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទី ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិស៊ើង ឃុំស៊ើង ស្រុកបរកែវ។ តាមប្រភពពីកងរាជអាវុធហត្ថមូលដ្ឋានស្រុកបរកែវបានឱ្យដឹងថា ករណីគ្រោះថ្នាក់ក្រឡាប់រថយន្តនេះបង្កឡើងដោយខ្លួនឯងរថយន្ត ម៉ាក នីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-0094 ដែលបើកបរដោយឈ្មោះ យូ គឹមយុត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដា បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ចំណែកឯ អ្នករូមដំណើរម្នាក់ទៀតបានស្លាប់ដែរនោះ ឈ្មោះ វាំង ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយអ្នកបើកបរដែលបានស្លាប់។ ឈ្មោះរិទ្ធីភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែររងរបួសធ្ងន់ព្រមទាំងមនុស្សប្រុសស្រី៨នាក់ទៀតរងរបួសស្រាលរណូករណែលពេញផ្លូវអ្នកទាំងអស់នោះរស់ភូមិឃុំជាមួយអ្នកបើកបរខាងលើ។ មូលហេតុជនរងគ្រោះទាំងអស់គ្នាបានបើករថយន្តទៅស៊ីការគេនៅភូមិកែងសាន់ ហើយវាក់នឹងម៉ូតូជាន់ហ្វ្រាំង បោកធ្លាក់ផ្លូវតែម្តង ប៉ុន្តែមិនបង្កឲ្យអ្នកជិះម៉ូតូគ្រោះថ្នាក់ឡើយ។
សមត្ថកិច្ចកងរាជអាវុធហត្ថ និងសមត្ថកិច្ចនគរបាលជំនាញស្រុកបរកែវ ក៏ចុះជួយអន្តរាគមន៍ និងប្រគល់សាកសពទាំង២នាក់ឲ្យទៅគ្រូសារធ្វើបុណ្យតាមប្រពៃណី ។ រីឯអ្នករងរបួសកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត ចំណែករថយន្ត ត្រូវបានសមត្ថកិច្ច អូសមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវដើម្បីធ្វើកំណត់ហេតុដោះស្រាយតាមក្រោយ៕
ចែករំលែកព័តមាននេះ