ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីក៏សាហាវម្ល៉េះ គ្រោះថ្នាក់​ចរាចរណ៍​មុខផ្សារព្រែកព្នៅ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់​ផ្អើល​មួយ កាលពី​វេលាម៉ោង០៣ និង​៣០នាទីរសៀលថ្ងៃទី​៣១ មីនា ២០១៦ នេះ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​០៥ ត្រង់​ចំណុច​មុខ​ផ្សារព្រែកព្នៅ ក្នុងភូមិ​កណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ មាន​ករណី​​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​​គួរ​​ឱ្យ​​រន្ធត់ បន្ទាប់​ពី​​មនុស្ស​២នាក់​ជាម្តាយមីង និងក្មួយស្រី ​ត្រូវ​​រថ​យន្ត​កុុងតឺន័រកិន​​ខ្ទេច​​ខ្លួន ។

ប្រភពឱ្យ​ដឹងថា ជន​រងគ្រោះ​ដែលស្លាប់ទាំង​២នាក់ ម្នាក់​ឈ្មោះ​ប៊ុន ស្រីម៉ិច អាយុ​២២​ឆ្នាំ​(ជាអ្នក​ឌុប) មុខរបរ​​លក់ដូរ​ (ត្រូវ​រថយន្ត​កិន​ធ្លាយ​ពោះវៀនចេញ​ក្រៅ) និងម្នាក់​ទៀត​ឈ្មោះ​​សុខ សេងអន អាយុ​១១​ឆ្នាំ​ (បែក​ក្បាល) ​និងស្ត្រីម្នាក់​ទៀត​បានរួចផុតពីគ្រោះថ្នាក់​ឈ្មោះ​​ជា សាវឿន អាយុ​៣១ឆ្នាំ ទាំង៣នាក់ជិះម៉ូតូម៉ាក​ហុងដាធុុនC125 ពាក់ស្លាកលេខ​ភ្នំពេញ 1CT-9806 ។ ចំណែក​រថយន្តបង្ក​ម៉ាក​នីស្សាន់ ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A-1328 ដោយអ្នកបើក​រត់គេចខ្លួនបាត់។

ប្រភពបន្តថា មុនពេលកើេតហេតុ ជនរងគ្រោះ​ទាំង៣នាក់​​ជិះម៉ូតូ​​ក្នុងដំណើរ​ឆ្ពោះ​ទៅខេត្តកំពង់​ស្ពឺ លុះមកដល់ចំណុច​កើតហេតុ ដោយ​ម៉ូតូជនរងគ្រោះ​ស្ថិត​ក្នុង​ចំណុចកណ្តាល​រវាង​រថយន្ត​២គ្រឿង ពេលនោះស្រាប់តែរថយន្តបង្ក​ខាងលើ ជិះបុកជាមួយ​ម៉ូតូ​ បណ្តាល​​ឱ្យ​​ដួល​​តែម្តង ។