ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងច្រានចោលការផ្សាយថា លទ្ធផលប្រឡងបឋមភូមិ និងទុតិយភូមិឆ្នាំ២០២១-២០២២ ជាប់ជាស្ថាពរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ប្រកាស​ច្រានចោល​ចំពោះ​លិខិត​មួយ​ច្បាប់​ផ្សាយ​ថា ការ​ប្រឡង​សញ្ញាបត្រ​បឋម​ភូមិ និង​ទុតិយភូមិ​ឆ្នាំ​២០២១-២០២២ ជាប់​ជា​ស្ថាពរ នោះ​មិន​ពិត​នោះ​ទេ ។ យោង​តាម​លិខិត​របស់​ក្រសួង​អប់រំ​យុវជន…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ប្រកាស​ច្រានចោល​ចំពោះ​លិខិត​មួយ​ច្បាប់​ផ្សាយ​ថា ការ​ប្រឡង​សញ្ញាបត្រ​បឋម​ភូមិ និង​ទុតិយភូមិ​ឆ្នាំ​២០២១-២០២២ ជាប់​ជា​ស្ថាពរ នោះ​មិន​ពិត​នោះ​ទេ ។

យោង​តាម​លិខិត​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា​លិខិត​ដែល​ចេញផ្សាយ​ថា ការ​ប្រឡង​សញ្ញាបត្រ​បឋម​ភូមិ (​ឌី​ប្លូ​ម​) និង​សញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុ​ប​) សម្រាប់​ឆ្នាំ​២០២១-២០២២​ជាប់​ជា​ស្ថាពរ​ជា​លិខិត​ក្លែងក្លាយ ។

យោង​តាម​លិខិត​ដែល​ចេញផ្សាយ​បាន​លើក​ឡើង​ថា លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ និង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០២១-២០២២ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ការ​ប្រឡង​សញ្ញាបត្រ រឿង​កំណត់​ឱ្យ​មធ្យមសិក្សា​បឋម​ភូមិ ឆ្នាំ​សិក្សា​២០២១-២០២២ ក្រសួង​អប់រំ​យុវជន និង​កីឡា​កំណត់​ឱ្យ «​ជាប់​ជា​ស្ថាពរ​» ចំពោះ «​បេក្ខជន​ទាំងអស់ ដែល​បាន​ចុះ​ឈ្មោះ​ប្រឡង​ដោយ​គ្មាន​កំណត់​និទ្ទេស ។

ក្នុង​លិខិត​ថា សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ពី​សិទ្ធិក​យ​យុវជន និង​កីឡា រាជធានី ខេត្ត គណៈ​គ្រប់គ្រង គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ មាតាបិតា​អ​ណា​ព្យាបាល សិស្សានុសិស្ស​គ្រប់​រូប មេត្តា​ជ្រាប​ជា​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ