រាជធានីភ្នំពេញ ៖ លោក ស្រី ចំរើន ដែលអះអាងថាខ្លួនជាតំណាងក្រុមយុវជននិងនិស្សិតទាមទាររកការពិតពីខ្សែអាត់សំឡេងឆ្លើយឆ្លងរវាងលោក កឹម សុខា និង នារីម្នាក់ បានសរសេរនៅលើ Facebook បង្ហោះនៅប៉ុន្មាននាទីមុននេះថា “ខ្ញុំជឿជាក់ថា CNRP មិនហ៊ានប្តឹងខ្ញុំទេ ដោយយោងតាមសេចក្តីប្រកាសរបស់បក្សសង្គ្រោះជាតិថា CNRP គឺជាបក្សកើតចេញពីឆន្ទ:រាស្ត្រ និងជារបស់រាស្ត្រទាំងអស់គ្នា ច្បាប់បង្កើតបក្សនយោបាយ ត្រូវមានសមាជិក៤០០០នាក់ រដ្ឋធម្មនុញ្ញ មាត្រា៣៥ ( ពលរដ្ឋមានសិទ្ធ ធ្វើនយោបាយ) ។ CNRP មិនមែនជាកម្មសិទ្ធិបញ្ញារបស់បុគ្គលណា ម្នាក់ទេ ។”
គិតត្រឹមម៉ោង២និង៤០នាទីរសៀលថ្ងៃទី៣១ មីនាដដែលនេះ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេ ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ(CNRP) ៕
ចែករំលែកព័តមាននេះ