ខឹងជិះម៉ូតូពាក់មុខនិនចារ កា.ប់រយះក្បាល
ខេត្តត្បូងឃ្មុំ ៖ នគរបាលស្រុកត្បូងឃ្មុំបានចាប់ខ្លួនក្មេងទំនើង៤នាក់ក្នុងចំណោមបក្សពួក៥នាក់បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះជិះម៉ូតូ២គ្រឿងដេញកា.ប់យុវជនម្នាក់…
ខេត្តត្បូងឃ្មុំ ៖ នគរបាលស្រុកត្បូងឃ្មុំបានចាប់ខ្លួនក្មេងទំនើង៤នាក់ក្នុងចំណោមបក្សពួក៥នាក់បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះជិះម៉ូតូ២គ្រឿងដេញកា.ប់យុវជនម្នាក់…
ខេត្តត្បូងឃ្មុំ ៖ នគរបាលស្រុកត្បូងឃ្មុំបានចាប់ខ្លួនក្មេងទំនើង៤នាក់ក្នុងចំណោមបក្សពួក៥នាក់បន្ទាប់ពីក្រុមក្មេងទំនើងទាំងនោះជិះម៉ូតូ២គ្រឿងដេញកាប់យុវជនម្នាក់ឡើងរយះក្បាល។ ហេតុការណ៍ដេញកាប់យុវជនឡើងរយះក្បាលព្រោះតែខឹងជិះម៉ូតូពាក់មុខនិនចារនេះកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខរោងម៉ាស៊ីនកិនស្រូវនីកូលីន ក្នុងភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ។
លោកវរសេនីយ៍ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃទី២៩ មីនា មានក្រុមក្មេងទំនើងញៀនថ្នាំ៥នាក់ ជិះម៉ូតូ២គ្រឿង បានប្រើដាវ២ដេញកាប់ទៅលើអ្នករងគ្រោះឈ្មោះ អឿន ដារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិជប់ក្រៅ ឃុំជប់ ខណៈពេលកំពុងជិះម៉ូតូពាក់មុខនិនចារ ដែលជនរងគ្រោះនិងក្រុមទំនើងនោះពុំដែលមានទំនាស់ជាមួយនឹងគ្នានោះទេ ។
លោកវរសេនីយ៍ត្រី ឡុង សារិន បន្តថា ក្រោយពីមានហេតុការណ៍នេះកើតឡើងនោះ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តបានចាត់ឲ្យកម្លាំងនគរបាលក្រោមឱវាទចុះស្រាវជ្រាវរហូតដល់ឈានទៅឃាត់ខ្លួនជនសង្ស័យបាន២នាក់ទាំងយប់ ក្នុងនោះម្នាក់ឈ្មោះ ស៊ាម ភារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិពោន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ឯម្នាក់ទៀតឈ្មោះ ផៃ សុខម៉េង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ដោយដកហូតបានដាវ២ដើម បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីសួរនាំ ។ ផ្អែកតាមចម្លើយសារភាពនោះ សមត្ថកិច្ចបានតាមចាប់បក្សពួកបាន២នាក់ទៀតនារសៀលថ្ងៃទី៣០ មីនា ម្នាក់ឈ្មោះ ម៉ៅ ភារ៉ន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ និងម្នាក់ទៀតឈ្មោះ ឡេង ម៉ាឡិ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ។
លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំបញ្ជាក់ថា រហូតមកដល់ព្រឹកទី៣១មីនានេះ ជនសង្ស័យទាំង៤នាក់ក្នុងចំណោមបក្សពួក៥នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ