ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​បុរី​រុងរឿង​! ស្ត្រី​ម្នាក់​ត្រូវ​ស្ត្រី​ជា​អ្នក​ចង.ការ​ប្រាក់ ធាក់​២​ជើង​រហូត​អស់​សង្ខារ

2 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​ម្នាក់​ដែល​គេ​អះអាង​ថា ជា​អ្នក​រកស៊ី​ចង.ការ​បាន​មាន​ទំនាស់​គ្នា និង​ធាក់​ស្ត្រី​ម្នាក់​ទៀត​ជា​កូនបំណុល​ចំនួន​២​ជើង បណ្តាល​ឱ្យ​ចំ​ថ្ងាស់ (​តម្រង់​នោម​) ធ្វើ​ឱ្យ​ចុកពោះ រហូត

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​គេ​អះអាង​ថា ជា​អ្នក​រកស៊ី​ចងការ​បាន​មាន​ទំនាស់​គ្នា និង​ធាក់​ស្ត្រី​ម្នាក់​ទៀត​ជា​កូនបំណុល​ចំនួន​២​ជើង បណ្តាល​ឱ្យ​ចំ​ថ្ងាស់ (​តម្រង់​នោម​) ធ្វើ​ឱ្យ​ចុកពោះ រហូត​ដេក​ស្លា​.​ប់​នៅ​លើ​គ្រែ ក្នុង​បុរី​រុងរឿង​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​នៅ​លើ​គ្រែ មុខ​បន្ទប់​លេខ​១ ៩-3K ជាន់​ទី​៣ ស្ថិត​ក្នុងភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

ស្ត្រី​ជា​ជនសង្ស័យ​ដែល​ប្រើ​ហិ​.​ង្សា​រូប​នោះ មានឈ្មោះ លី សុភាព ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​រកស៊ី​ចងការ​ប្រាក់ ស្នាក់​នៅ​ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ អៀង អេ​ង ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​លំនៅ​កន្លែង​កើតហេតុ​ខាងលើ ។

បើ​តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នារី​រង​គ្រោះ និង​ស្ត្រី​ជា​ជន​ដៃដល់​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា​ជា​រឿយ​ៗ រឿង លុយ ដែល​ចងការ​។ ហើយ​នៅ​មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​ទៅ​អង្គុយ​លេង​ជាមួយ​អ្នក​ក្បែរ​នោះ ដើម្បី​រង់ចាំ​ទារប្រាក់ ខណៈ​ពេល​នោះ​នារី​រង​គ្រោះ​ក៏​បាន​ដើរ​ចេញពីផ្ទះ ហើយ​និយាយ​ឌឺដង ជាមួយ​ជន​ដៃដល់​ដែល​ជា​ម្ចាស់បំណុល​ក៏​កើត​ទៅ​ជា​ទំនាស់​នឹង​គ្នា ហើយ​ជន​រង​គ្រោះ​ក៏​បាន​យក​ស្បែរ​ជើង​គប់​ជន​ដៃដល់ ចំណែក​ជន​ដៃដល់​វិញ ក៏​បាន​ទាញ​កៅអី​ប្រុង​វាយ តែ​ត្រូវ​អ្នក​ជិតខាង​ឃាត់​ទាន់​។

ប្រភព​ដដែល​បន្ត​ថា លុះ​ក្រោយមក ជន​ដៃដល់​ក៏​បាន​ធាក់​ជន​រង​គ្រោះ​ចំនួន​២​ជើង​ចំ​.​ពោះ បណ្តាល​អោយ​ចុកពោះ​រត់​ចូល​ទៅ​ក្នុងផ្ទះ រួច​ជន​ដៃដល់​ក៏​បាន​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

តាម​អ្នក​ជិតខាង​បានអោយ​ដឹង​ទៀត​ថា លុះ​ក្រោយមក ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចេញពីផ្ទះ​មក​វិញ ហើយ​ប្រាប់​ថា «​ឈឺក្បាល​» ហើយ​ជន​រង​គ្រោះ​ក៏​បាន​សុំ​ថ្នាំ​ប៉ា​រ៉ា​មួយ​គ្រាប់​លេប រួច​ក៏​បាន​ដេក​នៅ​លើ​គ្រែ​មុខ​ផ្ទះ លុះ​មួយសន្ទុះ​ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លា​.​ប់​តែ​ម្តង​។

បើ​តាម​ឈ្មោះ ឈុំ ឆ​ន អាយុ​៤៨​ឆ្នាំ ត្រូវជា​ប្តី​របស់​ស្ត្រី​រង​គ្រោះ បានអោយ​សមត្ថកិច្ច​ដឹង​ថា ប្រពន្ធ​របស់​គាត់​មាន​ជំងឺ​ប្រចាំ​កាយ ខូច​តម្រង់​នោម​។ កន្លង​មក ក៏​ធ្លាប់​មាន​ទំនាស់​គ្នា​ជាមួយនឹង​ជន​ដៃដល់​ជា​ច្រើន​លើក​មក​ហើយ​។

បន្ទាប់​ពី​ស្ត្រី​រង​គ្រោះ​ក៏​ចុកពោះ​រហូត​ដេក​ស្លា​.​ប់ ហើយ​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​ក៏​បាន​ទាក់ទង​នគរបាល​ជំនាញ ដើម្បី​ចុះ​ទៅ​ត្រួតពិនិត្យ​សាកស​.​ព​ជន​រង​គ្រោះ​នោះ​វេលា​ក្បាល​ព្រលប់​។

តាម​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​ស្លា​.​ប់​ដោយសារ​គាំងបេះដូង ក្រោយ​ពេល​រង​ការ​ប្រើ​ហិ​.​ង្សា ដោយ​ធាក់​ចំ​តម្រង់​នោម ។ ក្រោយ​ពេល​កើតហេតុ សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជន​ដៃដល់​ដែល​បាន​គេចខ្លួន​នោះ សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ