រថយន្តកុងតឺន័រប្រលះម៉ូតូវីវ៉ាពីក្រោយលាន់ដូចរន្ទះ
ខេត្តស្វាយរៀង ៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយបានកើតឡើង ដោយរថយន្តកុងតឺនរ័ប្រលះម៉ូតូវីវ៉ាពីក្រោយពេញទំហឹងលាន់ដូចរន្ទះ
ខេត្តស្វាយរៀង ៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយបានកើតឡើង ដោយរថយន្តកុងតឺនរ័ប្រលះម៉ូតូវីវ៉ាពីក្រោយពេញទំហឹងលាន់ដូចរន្ទះ
ខេត្តស្វាយរៀង ៖ ហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយបានកើតឡើង ដោយរថយន្តកុងតឺន័រប្រលះម៉ូតូវីវ៉ាពីក្រោយពេញទំហឹងលាន់ដូចរន្ទះ ហើយទៅបុកនឹងបង្គោលថ្មលើចិញ្ចើមផ្លូវ ខ្ទាតមកវិញ ត្រូវរថយន្តកិនចំម៉ូតូអូសជាមួយមនុស្សទៅប្រមាណជិត១០ម៉ែត្រ ទើបរបូតចេញវិញ បណ្តាលឲ្យជនរងគ្រោះបែកក្បាល របួសដងខ្លួន និងដាច់ម្រាមជើងសន្លប់នៅនឹងកន្លែង រីឯរថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនប្រមាណជា៤គីឡូម៉ែត្រ ទើបសមត្ថកិច្ចស្ទាក់ចាប់បានរថយន្ត និងអ្នកបើកបរ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ នៅចំណុចផ្លូវកោងខាងមុខទីស្នាក់ការកាកបាទក្រហមកម្ពុជា សាខាខេត្តស្វាយរៀង ស្ថិតនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។ ជនរងគ្រោះឈ្មោះ សុខ សុជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង រងរបួសបែកក្បាលពីក្រោយធ្ងន់ធ្ងរ និងដាច់ម្រាមជើងខាងស្តាំ រលាត់ដៃជើង ដងខ្លួន ហើយសន្លប់នៅក្នុងថ្លុកឈាម ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1F-1345 បើកបរក្នុងទិសដៅពីកើតទៅលិច ចេញពីដេប៉ូឈើភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មកផ្ទះ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តកុងតឺន័រសណ្តោងរ៉ឺម៉កមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-7452 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-0178 បើកស្របទិសគ្នា ពីកើតទៅលិច ដែរបើកក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោងក៏ជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះចំពីក្រោយពេញទំហឹង ប៉ើងជាង១០ម៉ែត្រ ទៅបុកបង្គោលថ្ម រួចខ្ទាតមកចូលរថយន្តអូសម៉ូតូ និងមនុស្សជិត១០ម៉ែត្រ ទើបរបូតចេញ បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់សន្លប់នៅនឹងកន្លែង រីឯម៉ូតូខូចខាតយ៉ាងដំណំ រីឯរថយន្តបានបើកទៅមុខបន្ត ក្រោយមកសមត្ថកិច្ចដែលឈរជើងនៅធនាគារក៏បានទូរស័ព្ទហៅសមត្ថកិច្ចនគបាលចរាចរណ៍ខេត្តឲ្យជួយអន្តរាគមន៍ដេញតាមប្រមាណ៤គីឡូម៉ែត្រទើបស្ទាក់ចាប់បាននៅខាងមុខប៉ុស្តិ៍គយ ស្ថិតនៅភូមិទទា សង្កាត់ចេក ក្រុងស្វារៀង ។
បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនទាំងរថយន្ត និងអ្នកបើកបររថយន្តបង្ក ព្រមទាំងម៉ូតូរបស់ជនរងគ្រោះទៅកាន់ការិយាល័យនគរបាលចរាចរណ៍ស្នងការដ្ឋាននគបាលខេត្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ រីឯជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។ សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីអ្នកបើកបររថយន្តកុងតឺន័រ បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ៕
ចែករំលែកព័តមាននេះ