ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​​​សម្រេច​ហើយ ករណី​ស្ត្រី​ចិន​៣​នាក់​នាំ​ទា​.​រក​បំរុង​ជិះ​យន្តហោះ​ឆ្លង​ដែន

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​បញ្ចប់​ការ​ស៊ើបសួរ​អស់​រយៈពេល​៣​ទៅ​៤​ថ្ងៃ លោក កី ម៉ា​នេ​រ៉ា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០ ២១ បាន​សម្រេច​ចេញ​ដីកា

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ស៊ើបសួរ​អស់​រយៈពេល​៣​ទៅ​៤​ថ្ងៃ លោក កី ម៉ា​នេ​រ៉ា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០ ២១ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ស្ត្រីជន​ជាតិចិន​ចំនួន​៣​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់​ព័ន្ធ​ករណី «​នាំ​យក​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន​» (​ការ​នាំ​ទា​.​រក​ឆ្លង​ដែន​ខុសច្បាប់​) ពី​កម្ពុជា​ទៅ​ចិន ។ បានជា​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ស្ត្រីជន​ជាតិចិន​ទាំង​៣​នាក់​នោះ គឺ​បន្ទាប់​ពី​លោក សឿ ឡង​ឌី ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនជាប់សង្ស័យ​ជា​ផ្លូវការ ។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១ នេះ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ស្ត្រីជន​ជាតិចិន​ចំនួន​៣​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី «​នាំ​ទា​.​រក​បម្រុង​ជិះ​យន្តហោះ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​» ។

ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​៣​នាក់​នោះ មាន ៖ ១- ឈ្មោះ LI BINGRONG ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ២- ឈ្មោះ WEI QIUCHAN ភេទ​ស្រី អាយុ​៥២​ឆ្នាំ និង​៣- ឈ្មោះ ZHANG QIAN ភេទ​ស្រី អាយុ​២៥​ឆ្នាំ​។

ទាក់ទិន​នឹង​ការ​ចាប់ខ្លួន​ស្ត្រីជន​ជាតិចិន​៣​នាក់ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ ក្នុង​ករណី​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដែល​កំពុង​បី​ទា​.​រក​អាយុ​មិន​លើស​ពី​១​ឆ្នាំ ម្នាក់​មួយ​ៗ​បម្រុង​ជិះ​យន្តហោះ​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ចិន ។

ក្រោយ​ឃាត់ខ្លួន​ស្ត្រី​ចិន​ទាំង​៣​នាក់​នោះ សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​ទ្វារ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​សហការ​ប្រគល់​ជនសង្ស័យ និង​ទារក​ទាំង​៣​នាក់ ឲ្យ​ទៅ​សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​បន្ត​នីតិវិធី ។ ដូច្នោះ​ហើយ ទើប​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឆ្លង​ដែន កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ចំណែក​ទា​.​រក​ប្រុស​-​ស្រី​ទាំង​៣​នាក់​នោះ​មាន​អាយុ​មិន​លើស​ពី​១​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ប្រគល់​ឲ្យ​ទៅ​ក្រសួង​សង្គមកិច្ច​យក​ទៅ​ចិញ្ចឹម​បីបាច់​ថែទាំ​ជា​បណ្តោះអាសន្ន ដោយ​រង់ចាំ​សាលក្រម​របស់​តុលាការ​សម្រេច​។

សំណុំរឿង​ស្ត្រី​ចិន​ទាំង​៣​នាក់​នេះ បាន​ស្ថិត​នៅ​ដៃ​លោក សឿ ឡង់​ឌី ព្រះរាជអាជ្ញា​រង (​ប្រចាំការ​) នៃ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ ដែល​ការ​សាកសួរ​នោះ នៅ​មិន​ទាន់​បាន​បញ្ចប់​ទេ ដោយពេល​វេលា​ល្ងាច​ផុត​ម៉ោង​រដ្ឋបាល ដែល​មន្ត្រីរាជការ​ត្រូវ​សម្រាក ទើប​តំណាង​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ​ឲ្យ​ទៅ​សមត្ថកិច្ច​គ្រប់គ្រង​វិញ និង​តម្រូវ​ឲ្យ​នាំ​មក​សាកសួរ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា បន្ត​ទៀត ។

បន្ទាប់​មក​តំណាង​អយ្យការ បាន​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ និង​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ស្ត្រីជន​ជាតិចិន​ទាំង​៣​នាក់​នោះ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ