ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​​ឡានបើកទ្វារ​​ចុះ​ដើរ​មិន​បាន​ប៉ុន្មាន​ជំហ៊ាន​ផង​ បែរ​លោក​​ចោរ​​​នេះចូល​បើក​ប្រុយ​​ទៅ​​បាត់​​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ពិតជា​ចិត្តសឿង​គ្រាន់បើ​មែន ​បុរស​ម្នាក់បាន​ស្ទុះ​ចូល​ទៅ​បើក​លួច​យក​រថយន្ត​គេ រួច​ជិះ​ចេញ​យ៉ាង​លឿន​ពី​កន្លែង​ចត ខណៈ​ម្ចាស់​រថយន្ត​នោះ​មិន​បាន​ពន្លត់​រថយន្ត រួច​បើកទ្វារ​ដើរ​ចុះ​ទៅ​រក​ទិញ​គ្រឿង​ត្រាក់ទ័រ​មិន​បាន​ប៉ុន្មាន​ជំ​ហ៊ាន​ផង​។ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ហេតុ​ការ​ណ៍​ដែល​មិន​ធ្លាប់​ជួប និង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ…

ខេត្តបាត់ដំបង​ ៖ ពិតជា​ចិត្តសឿង​គ្រាន់បើ​មែន ​បុរស​ម្នាក់បាន​ស្ទុះ​ចូល​ទៅ​បើក​លួច​យក​រថយន្ត​គេ រួច​ជិះ​ចេញ​យ៉ាង​លឿន​ពី​កន្លែង​ចត ខណៈ​ម្ចាស់​រថយន្ត​នោះ​មិន​បាន​ពន្លត់​រថយន្ត រួច​បើកទ្វារ​ដើរ​ចុះ​ទៅ​រក​ទិញ​គ្រឿង​ត្រាក់ទ័រ​មិន​បាន​ប៉ុន្មាន​ជំ​ហ៊ាន​ផង​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ហេតុ​ការ​ណ៍​ដែល​មិន​ធ្លាប់​ជួប និង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី២៦ តុលា ស្ថិតនៅ​ចំណុច​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​។ ជនសង្ស័យ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលនៃ​ស្នងការ​ខេត្ត តាម​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ​ដែរ ក្រោយ​កើតហេតុ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ជនសង្ស័យ​ដៃ​ឆើត​នោះ​ឈ្មោះ ហួ​ន សុខ​ហេង ភេទប្រុស​ អាយុ​២៨​ឆ្នាំ មុខរបរ​ព្រូ​រថយន្ត​ដឹក​ទំនិញ រស់នៅ​ភូមិ​ជុក​ក្រៅ ឃុំ​ជុក ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ ។ លោក​និយាយ​ថា ជន​ចិត្ត​ស្លុយ​នេះ បាន​លួច​យក​រថយន្ត​ម៉ាក MITSUBISHI Triton ព​ណ៌.​ស ​ស៊េរី​ឆ្នាំ​២០០២ ពាក់​ស្លាក​លេខបាត់ដំបង 2A-8683 ដែល​មាន​ម្ចាស់​ឈ្មោះ ហួយ គឹ​ម​ហ៊​ន ភេទប្រុស ​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។

លោក​គឹ​ម ​សុង បាន​បញ្ជាក់​ថា ជន​ដៃដល់​បាន​ចូល​ទៅ​បើក​លួច​យក​រថយន្ត​នោះ នៅ​ពេល​ម្ចាស់​បើកទ្វារ​ចុះ​ដើរ​ចេញពី​រថយន្ត​មិន​បាន​ប៉ុន្មាន​ជំ​ហ៊ាន​ផង ខណៈ​មិន​បាន​ពន្លត់​ម៉ាស៊ីន​ស្រាប់តែ​ជន​នោះស្ទុះ​ចូល​ទៅ​បើក​រត់​តែ​ម្ដង តែ​ត្រូវ​កម្លាំង​របស់​លោក​តាម​ស្ទាក់​ក្របួច​ជាប់​ភ្លាម​ៗ​ដែរ​ ។ បើ​តាម​ការ​រៀបរាប់​របស់​ម្ចាស់​រថយន្ត​ឈ្មោះ ហួយ គឹ​ម​ហ៊​ន ដែល​និយាយ​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​បើករថយន្ត​ទៅ​ឈប់​នៅ​ចំណុច​កើតហេតុ ដើម្បី​ទៅ​រក​ទិញ​គ្រឿងបន្លាស់​ត្រាក់ទ័រ តែ​ពេល​ទៅ​ដល់​គាត់​មិន​បាន​ពន្លត់​រថយន្ត​ទេ ដោយ​គិត​ថា ចូល​ទិញ​មិនយូរ​ ។

ប៉ុន្តែ​ពេល​គាត់​បើកទ្វារ​ចុះ​ដើរ​ចេញពី​រថយន្ត​បាន​ប៉ុន្មាន​ប៉ុណ្ណោះ ស្រាប់តែ​ជន​ខាងលើ មិន​ដឹង​ដើរមក​ពីណា បាន​ស្ទុះ​ចូល​ទៅ​បើករថយន្ត​គាត់​ចេញ​យ៉ាង​លឿន​ទៅ​បាត់ ហើយ​គាត់​ក៏​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរា​គម​ន៍ រហូត​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ​ដែរ​។ បើ​តាម​ប្រវត្តិ​លោក​ចោរ​ចិត្ត​ស្លុយ​នេះ ដោយ​យោង​លើ​ប្រភព​នានា​ថា ជន​ឈ្មោះ ហួ​ន សុខ​ហេង នេះ​ជា​ព្រូ​រថយន្ត​ដឹក​ទំនិញ មក​ពី​ខេត្តកំពង់ចាម ហើយ​ទុក​រថយន្ត​នោះ​នៅ​ស្រុក​សំពៅ​លូន​។ ប៉ុន្តែ​គេ​មិន​បានដឹង​ថា តើ​ជន​ទុក​រថយន្ត​ចោល​នៅ​ព្រំដែន (​ច្រក​ភ្នំ​ដី​) រួច​មក​កាន់​ក្រុង​បាត់ដំបង ដើម្បី​អ្វី​ទេ ស្រាប់តែ​សុខ​ៗ ដើរមក​លួច​រថយន្ត​គេ​បែប​នេះ​។

ប៉ុន្តែ​បើ​តាម លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ប្រាប់​ថា បើ​ពិនិត្យ​ជាក់ស្ដែង​លើ​សកម្មភាព​ជន​នេះ ហាក់​មាន​សតិ​មិនល្អ (​ដូច​បែក​ថ្នាំ​) ហើយ​សួរនាំ​ក៏​មិន​ឆ្លើយ​ក្បោះក្បាយ​ដែរ តែ​បាន​សារភាព​យ៉ាង​ខ្លី​ថា ខ្លួន​ពិតជា​បាន​លួច​រថយន្ត​នោះ​មែន ហើយ​ក្នុង​គោលដៅ​ជិះ​ទៅ​ជួប​ប្រពន្ធ​។ ប៉ុន្តែ​ចម្លើយ​របស់​ជន​នេះ​បែប​ជា​មនុស្ស​វ​ង្វេង​ស្មារតី​ ។

​ទោះបីជា​យ៉ាងណា លោក​បាន​បញ្ជាក់​ថា ដោយ​យោង​លើ​ជន​នេះ​បាន​ប្រព្រឹត្ត​បទល្មើស ដូច្នេះ​ លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញកសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ​

អត្ថបទសរសេរ ដោយ