ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួង ស្រេង ចូលខ្លួនបង់ផាកពិន័យ រឿងបើកម៉ូតូ មិនពាក់មួកសុវត្ថិភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ​បាន​ចូលខ្លួន​ទៅ​ផាកពិន័យ នៅ​អធិការ​ខណ្ឌដង្កោ​ហើយ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ​បាន​ចូលខ្លួន​ទៅ​ផាកពិន័យ នៅ​អធិការ​ខណ្ឌដង្កោ​ហើយ បន្ទាប់​ពី​លោក​បាន​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ក្នុង​ពេល​កំពុង​ចុះ​អន្តរាគមន៍​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់​តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នា​ត ។

ចំពោះ​ការ​ផាកពិន័យ​អភិបាលរាជធានីភ្នំពេញ ខាងលើ​នេះ​ដែរ ខាង​កម្លាំង​នគរបាល​ចរាចរណ៍​ផាកពិន័យ​ចំនួន​៦០០០​រៀល ព្រោះរូប​លោកត្រូវបានប្រព្រឹត្តល្មើសមាត្រា ៦ នៃអនុក្រឹត្យលេខ ៣៩ ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ គឺត្រង់ចំណុច បើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ។

ក្រៅពីលោក ឃួ​ង ស្រេង ដែលត្រូវបានគេឃើញជិះ​ម៉ូតូ​មិន​ពាក់​សុវត្ថិភាព គេក៏​ឃើញ​មាន ​ឧត្ដមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការនគរបាល​រាជធានី បាន​ជិះ​ម៉ូតូដោយមិនពាក់មួក​សុវត្ថិភាព​ផង​ដែរ ខណៈ​ចុះ​ត្រួតពិនិត្យ​ទឹកជំនន់​តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នា​ត កាលពីថ្ងៃទី ២៦ ខែតុលា ម្សិលមិញនេះ ។

ដោយនៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​អមដំណើរ លោក ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ត្រួតពិនិត្យ​មើ​ល​ស្ថានភាព​ទឹកជំនន់​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ៖ បន្ទាប់​ពី​មានការរិះគន់​ លោក​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ មិនពាក់​មួកសុវត្ថិភាព​ ពេល​បើកម៉ូតូ​នោះ​ នៅព្រឹក​ថ្ងៃទី ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០២១​នេះ លោក ឃួង​ ស្រេង​ បានចូលខ្លួនទៅ​បង់ការផាកពិន័យ​ចំពោះ​កំហុស​ឆ្គង​អចេតនា​នេះ​រួចហើយ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

មន្ត្រីដដែលបានបញ្ជាក់ថា តាមការពិត​ទៅ​ពេលនោះ លោកអភិបាល​រាជធានីភ្នំពេញ ក៏បាន​យកមួកសុវត្ថិភាពមកពាក់ដែរ​ ប៉ុន្តែ​ដោយកញ្ចក់ មួកសុវត្ថិភាព​ស្រអាប់​ពេក​ពិបាក​មើលផ្លូវ​ ម្យ៉ាងទៀត​ដោយមានការបន្ទាន់ចុះពិនិត្យមើលស្ថានភាពទឹកជំនន់​ ដើម្បី​រកដំណោះស្រាយ​ជួយប្រជាជន​ លោក​អភិបាល​ក៏បើកម៉ូតូទៅដោយមិនបានពាក់មួក​សុវត្ថិភាព​ ។

ប៉ុន្តែ​ទោះជាយ៉ាងណាក្ដី​ លោកអភិបាល​ ទទួល​យកនូវមតិរិះគន់ដើម្បី​ស្ថាបនា​ ទើបនៅព្រឹកថ្ងៃទី២៧ តុលានេះ លោកអភិបាល​ក៏ចូលខ្លួនទៅ​អោយ​មន្ត្រី​ចរាចរណ៍​ធ្វើ​ការ​ផាក​ពិន័យទៅតាមច្បាប់ សូមបងប្អូន​មេត្តា​យោគយល់​ចំពោះ​កំហុស​អចេតនា​នេះ​ផង​ ។

ក្រោយពីបានចូលខ្លួនទៅបង់ការផាកពិន័យ នៅអធិការខណ្ឌដង្កោហើយ នៅថ្ងៃដដែលនោះដែរលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបន្តចុះទៅដឹកនាំ អាជ្ញាធរនិងកងកម្លាំងបន្តទៀតនៅខណ្ឌដង្កោ ដើម្បីសង្គ្រោះ ប្រជាពលរដ្ឋ ខណៈពេលរដ្ឋមានទុក្ខ ដោយគ្រោះទឹកជំនន់នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ