ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​ផ្តាំផ្ញើ​ថា អ្នក​លែងគោ​ចោល​អនាធិប​តេយ្យ បើ​បាត់គោ​ឱ្យមក​យក​នៅ​សាលាក្រុង

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

អភិបាលក្រុង​សិរី​សោភ័ណ បាន​ផ្តាំផ្ញើ​ថា «​អ្នកមាន​គោ​លែង​ចោល​យ៉ាង​អនាធិបតេយ្យ បើ​បាត់គោ​អោយមក​យក​នៅ​សាលាក្រុង​បាន​» នេះ​ជា​ការ​លើក​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ

ខេត្តបន្ទាយមានជ័យ ៖ អភិបាលក្រុង​សិរី​សោភ័ណ បាន​ផ្តាំផ្ញើ​ថា «​អ្នកមាន​គោ​លែង​ចោល​យ៉ាង​អនាធិបតេយ្យ បើ​បាត់គោ​អោយមក​យក​នៅ​សាលាក្រុង​បាន​» នេះ​ជា​ការ​លើក​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ​។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ បានអោយ​ដឹង​ថា រយៈពេល​កន្លង​មកនេះ ឃើញ​មាន​ហ្វូងគោ​បាន​ដើរ​ស៊ី​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​បរិវេណ​សាលាក្រុង​សិរី​សោភ័ណ បណ្តាល​ឱ្យ​ស្មៅ និង​ដើមឈើ​ដែល​ដាំ​លម្អ​សាលាក្រុង ត្រូវ​បាន​ហ្វូងគោ​នោះ​បេះបោច ស៊ី​ខ្ទេចខ្ទី​អស់​គ្មាន​សល់ ទោះបីជា​មន្ត្រី​លោក​បាន​ដេញ​ចេញ​ទៅ​ក្រៅរបង​ហើយ​ក៏​ដោយ ក៏​នៅ​តែ​ចូល​មក​ស៊ី​ដដែល គ្មាន​សល់​នោះ​ទេ​។

លោក​បាន​បញ្ជាក់​ថា ៖ គោ​ដែល​លែង​ចោល​អនាធិបតេយ្យ​ទាំង​ហ្វូង​នោះ ឃើញ​ដើរ​ស៊ី​តាម​ដងផ្លូវ និង​ដើរ​ឆ្លងកាត់​ផ្លូវ ដែល​ជា​ការ​ព្រួយបារម្ភ​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​អាច​នឹង​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេលវេលា ហើយ​រយៈពេល​កន្លង​មក នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដែល​មាន​ម៉ូតូ ឬ​រថយន្ត​បុក​គោ​តាម​ដងផ្លូវ បណ្តាល​គ្រោះថ្នាក់​នោះ គឺ​មិន​ដែល​រក​ឃើញ​ម្ចាស់​គោ​ឡើយ ទើប​អាជ្ញាធរ​សុំ​ផ្តាំផ្ញើ​ទៅ​ម្ចាស់​គោ ដែល​មាន​គោ​ហើយ​ត្រូវ​មើលថែ​អោយ​បាន​ល្អ កុំ​លែង​ចោល​អនាធិបតេយ្យ​។

លោក ហ៊ឹ​ល រ៉ា​យ៉ា ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ដែល​ចិញ្ចើម​គោ ហើយ​លែង​ចោល​យ៉ាង​អនាធិបតេយ្យ ដែល​មិន​យកចិត្តទុកដាក់ បើ​បាត់គោ អញ្ជើញ​មក​យក​វិញ​ផង នៅ​សាលាក្រុង​សិរី​សោភ័ណ ឬ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ