រថយន្តដឹកអ្នកដំណើរក្រុមហ៊ុន PS កិនបុរសម្នាក់ដាច់ដៃឆ្វេង
រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់បានរងរបួសដាច់ឆ្វេងធ្ងន់ធ្ងរដោយសាររថយន្តដឹកអ្នកដំណើរបើកកៀរ និងកិន ខណៈជនរងគ្រោះកំពុងជិះម៉ូតូ ។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ មីនា ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកទៀតថា បុរសរងគ្រោះឈ្មោះ ឡាយ សុផាន់ណា អាយុប្រមាណ៦០ឆ្នាំ ជិះម៉ូតូសង់កូរ៉េ ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ព៌ណទឹកបា្រក់ ពាក់ស្លាកលេខភ្នំពេញ 3B 9112 ជាកម្មសិទ្ឋិរបស់ក្រុមហ៊ុនដឹកជញ្ជូន PS Transportation ។ ក្រោយកើតហេតុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ៕
ចែករំលែកព័តមាននេះ