ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អេ​ង ឆៃ​អ៊ា​ង​ថា មេធាវី​កំពុង​រៀបចំ​ដាក់​ពាក្យ​ប្តឹង ស្រី ចំរើន​ហើយ

10 ឆ្នាំ មុន

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង បាន​មាន​ប្រសាសន៍​ប៉ុន្មាន​នាទី​មុន​នេះ​ថា មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​ឯកសារ​ដើម្បី​ប្តឹង លោក ស្រី ចំរើន ដែល​យក​ទង់ អាវ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង បាន​មាន​ប្រសាសន៍​ប៉ុន្មាន​នាទី​មុន​នេះ​ថា មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​ឯកសារ​ដើម្បី​ប្តឹង លោក ស្រី ចំរើន ដែល​យក​ទង់ អាវ និង​មួក​មាន​សញ្ញា​សម្គាល់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទ​ធ្វើ​សកម្មភាព​អនាធិបតេយ្យ​គ្មាន​ការ​អនុញ្ញាត ។

ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​៣០ មីនា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​យុវជន​និង​និស្សិត​ដែល​ទាមទារ​រក​ការ​ពិត​ពី​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​រវាង​លោក កឹ​ម សុខា​និង​នារី​ម្នាក់ ដឹកនាំ​ដោយ​លោក ស្រី ចំរើន កាលពី​រសៀល​ថ្ងៃ​ទី​២៩​មីនា​ម្សិលមិញ បាន​ហែ​ក្បួន​ដាក់​ញ្ញត្តិ​នៅ​ការិយាល័យ​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិ​ទ្ឋិ​មនុស្ស​ប្រចាំ​កម្ពុជា ទី​ស្នាក់​គណបក្ស​សង្គ្រោះ​ជាតិ និង​ទៅ​ផ្ទះ​លោក កឹ​ម សុខា ដើម្បី​សុំ​អន្តរាគមន៍​ទាមទារ​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ឆ្លើយ​ទាក់ទង​ទៅ​នឹង​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង ដែល​ក្រុម​យុវជន​នេះ​ជឿ​ថា​ជា​សំឡេង​ឆ្លើយឆ្លង​រវាង​លោក កឹ​ម សុខា និង ស្រី​ស្នេហ៍ ហើយ​ការ​ហែ​ក្បួន​នោះ​គេ​ឃើញ​មាន​ទង់ អាវ និង​មួក​ជា​សញ្ញា​សម្គាល់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ។

ជាមួយ​គ្នា​នោះ​ដែរ ភ្លាម​ៗ​បន្ទាប់​ពី​ក្រុម​យុវជន​និង​និស្សិត​ខាងលើ​ហែ​ក្បួន​ដាក់​ញ្ញត្តិ​ចប់ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស និង​ថា​សកម្មភាព​ដែល​ដឹកនាំ​ដោយ​លោកស្រី ចំរើន ជា​អំពើ​ក្លែងបន្លំ​ដោយ​ចេតនា​ក្នុង​បំណង​បង្កាច់បង្ខូច​កិត្តិយស​គណបក្ស និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៍​ជា​ការ​រំលោភច្បាប់​ស្តី​ពី​កម្ម​សិ​ទ្ឋិ​បញ្ញា​និង​ក្រមព្រហ្មទណ្ឌ និង​បាន​ប្រកាស​រៀបចំ​សំណុំ​ឯកសារ​ប្តឹង​ទៅ​តុលាការ​នោះ​ថែម​ទៀត ៕