ប្រទេសសិង្ហបុរី ៖ រដ្ឋាភិបាលបានបង្កើតក្រុមដើម្បីពិនិត្យទៅលើវិស័យសេដ្ឋកិច្ចទាំង២០ របស់សិង្ហបុរី រួមមានវិស័យដឹកជញ្ជូន រហូតដល់វិស័យទេសចរណ៍ ពោលគឺជាការប្រែប្រួលមុខមាត់ និងដើម្បីត្រៀមខ្លួននាពេលអនាគត ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Heng Sweet Keat បានបង្ហាញកាលពីថ្ងៃទី២៨ មីនា នេះក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុនវិស្វកម្ម Feinmetall ដោយលោកមានប្រសាសន៍ថា ៖ « ការគាំទ្រនេះ គឺជាកិច្ចខិតខំប្រឹងប្រែងនៃភាគីពាក់ព័ន្ធខុសគ្នាៗជាច្រើន រួមមានភ្នាក់ងាររបស់រដ្ឋាភិបាល សមាគមពាណិជ្ជកម្ម ក្រុមហ៊ុនអាជីវកម្ម ក្នុងគោលបំណងអនុវត្តកម្មវិធីកំណែទម្រង់ឧស្សាហកម្ម ដែលបានបង្ហាញនាពេលកន្លងមក » ។
លោកបន្តថា ៖ « យើងនឹងអនុវត្តលើវិស័យនីមួយៗទៅតាមគម្រោងខុសៗគ្នា ។ យើងត្រូវការការចូលរួមទាំងអស់គ្នា ហើយយើងក៏មានផែនការសម្រាប់គម្រោងទាំងនោះរួចហើយដែរ ដោយសារតែមានកិច្ចខិតខំប្រឹងប្រែងខុសៗគ្នា ក្នុងការបណ្តុះបណ្តាលបុគ្គលិកដូចជា ផែនការបច្ចេកវិទ្យា និងផែនការបង្កើនផលិតភាព » ។
លោកបន្ថែមថា ៖ « អ្វីដែលត្រូវធ្វើ គឺត្រូវរួមបញ្ចូលនៃផែនការនេះឲ្យសមទៅនឹងផ្នែកផ្សេងៗគ្នាដែលអាចធ្វើការជាមួយគ្នាបាន បន្ទាប់មកត្រូវរួមបញ្ចូលគ្នារវាងសមាគមឧស្សាហកម្ម និងក្រុមហ៊ុន មិនថាតូចឬធំឡើយ » ។
ក្រុមរបស់រដ្ឋាភិបាលនេះ មកពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរី សហគ្រាសអន្ដរជាតិសិង្ហបុរី និងភ្នាក់ងារអភិវឌ្ឍន៍កម្លាំងពលកម្ម ។ ពួកគេនឹងអភិវឌ្ឍន៍ទៅលើកំណែទម្រង់ឧស្សាហកម្មសម្រាប់វិស័យនីមួយៗដែលអាចគ្របដណ្តប់សេដ្ឋកិច្ចសិង្ហបុរីប្រមាណ៨០% ។
មន្ត្រីទាំងនេះត្រូវបានគេស្គាល់ថាជា «cluster champions» ដែលនឹងបង្ហាញអំពីរបៀបថា តើបណ្តាក្រុមហ៊ុននៅក្នុងវិស័យនីមួយៗអាចបង្កើនផលិតភាពរបស់ខ្លួនតាមរបៀបណាក្នុងការបណ្តុះបណ្តាលបច្ចេកវិទ្យា និងការធ្វើកំណែទម្រង់ ។
លោក Heng Sweet Keat បានបដិសេដពីពេលវេលាច្បាស់លាស់ក្នុងការបង្ហាញនូវផែន ការនេះ ៕
ចែករំលែកព័តមាននេះ