រាជធានីភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានមានប្រសាសន៍ថា “ឥឡូវនេះ គេកំពុងប្រើយុទ្ឋសាស្ត្រកាត់ក្បាលបំបែកខ្លួន បន្ទាប់ពីគេលេងយុទ្ឋសាស្ត្រពុះក្បាលបំបែកខ្លួនមិនបាន” ។
បើទោះបីជាមេបក្សប្រឆាំងរូបនេះ មិនបញ្ជាក់ថា គេនោះជានរណាក៍ដោយ ក៍ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយមើលឃើញថា លោក កឹម សុខា ចង់សំដៅទៅគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជា (CPP) ។
បើតាមលោកប្រធានស្តីទីគណបក្សសង្គ្រោះជាតិដដែល ក្បាលនោះគឺរូបលោក (កឹម សុខា) និង លោក សម រង្ស៊ី ឯខ្លួនគឺសមាជិកសមាជិកាគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្រនៅថ្នាក់ក្រោមទាំងអស់ ។
លោក កឹម សុខា មានប្រសាសន៍ខាងលើបែបនេះ បានធ្វើឡើងនៅក្នុងវេទិកា“គណៈប្រតិបត្តិសង្គ្រោះជាតិ” ដែលប្រារព្ឋធ្វើនៅព្រឹកថ្ងៃទី៣០មីនា ២០១៦ នៅក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ។
មកដល់ម៉ោង៩និង៥៥នាទីព្រឹកថ្ងៃពុធដដែលនេះ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេ ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ៕
ចែករំលែកព័តមាននេះ