ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារផ្ទះ ២ យ៉ាងដែលអ្នកគួរបង្រៀនកូនៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានការងារផ្ទះ ២ យ៉ាងសំខាន់ដែលឪពុកម្តាយគួរតែបង្រៀនកូនៗ ដើម្បីជួយសម្រួលកិច្ចការងារ ។ ១. ការសម្អាត ៖…

រាជធានីភ្នំពេញ ៖ មានការងារផ្ទះ ២ យ៉ាងសំខាន់ដែលឪពុកម្តាយគួរតែបង្រៀនកូនៗ ដើម្បីជួយសម្រួលកិច្ចការងារ ។

១. ការសម្អាត ៖ ពេលខ្លះ វាងាយស្រួលសម្រាប់ឪពុកម្តាយក្នុងការធ្វើកិច្ចការផ្ទះទាំងអស់ដោយខ្លួនឯង ។ ប៉ុន្តែតើអ្នកមានដឹងទេថា ការធ្វើបែបនេះ វាធ្វើឱ្យអ្នកខកខានឱកាសក្នុងការបង្រៀនកូនៗរបស់អ្នកអំពីរបៀបថែរក្សា និងសម្អាតផ្ទះឱ្យស្អាត ។ ហើយវាពិតជាសំខាន់ណាស់នៅពេលពួកគេត្រូវចាកចេញពីផ្ទះទៅរៀននៅមហាវិទ្យាល័យ  ហើយថ្ងៃណាមួយពួកគេក៏នឹងមានផ្ទះផ្ទាល់ខ្លួនដើម្បីមើលថែដូចគ្នា ។

ចាប់ផ្តើមជាមួយនឹងការងារងាយៗដែលសមស្របទៅតាមអាយុ ដូចជាការរៀបចំគ្រែ ខ្នើយ និងភួយក្រោយពេលភ្ញាក់ពីគេង ការបោសសម្អាតផ្ទះ ការជូតសម្ភារៈ និងគ្រឿងសង្ហារឹម និងការលាងសម្អាតចានជាដើម ។ ម៉្យាងវិញទៀត ចូរគិតគូពីភាពរញ៉េរញ៉ៃប្រចាំថ្ងៃដែលពួកគេបានធ្វើ និងរបៀបដែលពួកគេអាចសម្អាតបានដោយខ្លួនឯង ។

ជាឧទាហរណ៍ ទុកកន្សែងជូត ឬអេប៉ុងសម្អាតក្នុងបន្ទប់ទឹក ដែលអាចឱ្យកូនៗជូត ឬលាងសម្អាត នៅពេលពួកគេដុសធ្មេញ ឬលុបលាងមុខ ។ ដោយសារតែប្រដាប់ប្រដាក្មេងលេងផ្លាស់ទីពីបន្ទប់មួយទៅបន្ទប់មួយនៅក្នុងផ្ទះរបស់អ្នក ចូរទុកកូនកន្ត្រកស្អាតនៅតាមបន្ទប់ ដូច្នេះពួកគេអាចទុកវានៅទីនោះក្រោយពេលលេងចប់ ។ ចូរកំណត់កាលវិភាគថែទាំ និងសម្អាតផ្ទះប្រចាំថ្ងៃ ដើម្បីធ្វើឱ្យការសម្អាតក្លាយជាផ្នែកមួយនៃទម្លាប់របស់ពួកគេ ហើយឱ្យពួកគេប្រកាន់ខ្ជាប់វាជានិច្ច ។

២. បោកគក់ ៖ ប្រសិនបើអ្នកមានកូនច្រើន អ្នកទំនងជាបោកខោអាវច្រើន ។ ការបង្រៀនកូនរបស់អ្នកពីរបៀបបោកគក់ បត់ខោអាវ និងរៀបចំទុកដាក់ឱ្យបានល្អ វាមិនត្រឹមតែជាជំនាញជីវិតដែលអាចជួយពួកគេប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយអ្នកផងដែរ ។

កូនចូលរៀនថ្នាក់បឋមអាចរៀនសូត្រពីការងារនេះបានច្រើន ហើយអាចជួយអ្នកក្នុងការបោកគក់ ដូចជាការតម្រៀបសម្លៀកបំពាក់តាមពណ៌ និងការយល់ដឹងពីប្រភេទសាច់ក្រណាត់ជាដើម ។ កូនធំអាចយកខោអាវដាក់ម៉ាស៊ីន ហើយចុចប្រើប្រាស់វាបាន ។ ហើយពេលពួកគេកាន់តែធំ ពួកគេអាចសារខោអាវបត់  និងរៀបចំវាបានកាន់តែល្អប្រសើរ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ បើកវគ្គសិក្សាថ្មីសម្រាប់កម្មវិធីមត្តេយ្យ កម្មវិធីភាសាអង់គ្លេស និងកម្មវិធីភាសាចិន ចូលរៀនថ្ងៃទី ១ ខែវិច្ឆិកា​ ឆ្នាំ ២០២១ ខាងមុខនេះ និងបន្តទទួលចុះឈ្មោះសិស្សសម្រាប់កម្មវិធីចំណេះទូទៅខ្មែរ ទី ១ ដល់ ទី១២ ។

សាលារៀនជូននូវវេទិកា និងមធ្យោបាយសិក្សា យ៉ាងសម្បូរបែប ជាមួយនឹងប្រព័ន្ធគ្រប់គ្រប់សាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀន ជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្ស ក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។

ទទួលចុះឈ្មោះបុត្រធីតាចាប់ពីថ្ងៃនេះតទៅ លោក លោកស្រី នឹងទទួលបាន ៖

អាហារូបករណ៍ ១៥% លើតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូង

ធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា (ជម្រើសចុះឈ្មោះជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសចុះឈ្មោះជាឆ្នាំសិក្សា)

សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ០៧/១១/២០២១ ។

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។