ម្ចាស់រវល់និយាយទូរស័ព្ទ អាក្ដាមជ្រុលទៅបុករបាំងចែកផ្លូវផ្ងារពោះ
រាជធានីភ្នំពេញ ៖ មានករណីក្រឡាប់រថយន្ដមួយគ្រឿងបណ្ដាលមកពីម្ចាស់ជាប់និយាយទូរស័ព្ទ ។ ហេតុការណ៍ក្រឡាប់រថយន្ដនេះ កើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់
រាជធានីភ្នំពេញ ៖ មានករណីក្រឡាប់រថយន្ដមួយគ្រឿងបណ្ដាលមកពីម្ចាស់ជាប់និយាយទូរស័ព្ទ ។ ហេតុការណ៍ក្រឡាប់រថយន្ដនេះ កើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់
រាជធានីភ្នំពេញ ៖ មានករណីក្រឡាប់រថយន្ដមួយគ្រឿងបណ្ដាលមកពីម្ចាស់ជាប់និយាយទូរស័ព្ទ ។ ហេតុការណ៍ក្រឡាប់រថយន្ដនេះ កើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លួវលេខ២១៧ សង្កាត់អូឬស្សី២ ខណ្ឌ៧មករា ក្បែរក្រុមហ៊ុនម៉ូតូហុងដា ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដដែលក្រឡាប់ផ្ងារជើងនោះ ជារថយន្ដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-1971 បើកបរដោយសិស្សស្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ គេឃើញម្ចាស់រថយន្ដនោះកំពុងឈ្ងោកនិយាយទូរស័ព្ទស្របពេលកំពុងបើកបរ ហើយបានគេចនឹងម៉ូតូដែលបើកទន្ទឹមគ្នា ក៏ជ្រុលទៅបុកនឹងរបាំងចែកទ្រូងផ្លូវតែម្ដង បណ្ដាលឱ្យរថយន្ដក្រឡាប់ផ្ងារជើងឡើងលើ ។
ក្រោយពេលកើតហេតុ គេឃើញមានសមត្ថកិច្ចបានទៅអន្ដរាគមន៍យកម្ចាស់រថយន្ដដែលរងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ និងសម្រួលចរាចរដែលកំពុងកកស្ទះតាមបណ្ដោយផ្លូវដែលកំពុងកើតហេតុផងដែរ ៕
ចែករំលែកព័តមាននេះ