ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពជើងទឹក ត្រៀម​រួច​ជា​ស្រេច ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ប្រឈម​ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ កងទ័ពជើងទឹក កំពុង​ឈរជើង​នៅ បុរី​ពិភព​ថ្មី​កួរស្រូវ​២ ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​មក​ទីទួល​សុវត្ថិភាព ក្នុងភូមិ​ស្រា​ស្ត្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយសារ​ស្ថានភាព​ទឹក…

រាជធានី​ភ្នំពេញ ៖ កងទ័ពជើងទឹក កំពុង​ឈរជើង​នៅ បុរី​ពិភព​ថ្មី​កួរស្រូវ​២ ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​មក​ទីទួល​សុវត្ថិភាព ក្នុងភូមិ​ស្រា​ស្ត្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយសារ​ស្ថានភាព​ទឹក នៅ​តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត កំពុង​ហក់​ឡើង​យ៉ាង​ខ្លាំង ។

កង​នាវា​ល្បាត​ទន្លេ នៃ​ទីបញ្ជាការដ្ឋាន​កងទ័ពជើងទឹក បាន​មក​ដល់ទី​តាំង​សួន​បុរី​ពិភព​ថ្មី​គួរ​ស្រូវ​២ នៅ​ម៉ោង ០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ តុលា ២០២១ និង​បាន​បោះទីតាំង ស្ថិត​ក្នុងភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​ត្រៀម​ក្នុង​ការ​ជួយ​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ និង​បងប្អូន​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ។

ជា​ការ​ត្រៀម​បឋម​នា​ពេល​នេះ កងកម្លាំង​មាន​ចំនួន ១៥០​នាក់ អរ​ប័​រ​ចំនួន ៣០​គ្រឿង រថយន្ត​ដឹក​ជញ្ជូន​ចំនួន ១២​គ្រឿង និង​មាន​រថយន្ត​ពេទ្យ ១​គ្រឿង និង​រថយន្ត​ដឹក​ស្បៀង ១​គ្រឿង​ផង​ដែរ ។

ក្នុង​ករណី​ស្ថានភាព​ទឹក​ហក់​ឡើង​កាន់តែ​ខ្លាំង កងទ័ពជើងទឹក នឹង​បញ្ជូន​កម្លាំង បន្ថែម​តាម​ស្ថានភាព​ជាក់ស្ដែង ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ អោយទាន់​ពេលវេលា ។

សូម​ជម្រាប​ផង​ដែរ​ថា នា​វេលា​អ​ធ្រា​ត​យប់​ថ្ងៃ​ទី​២៥ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​ជាមួយ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​មន្ត្រី​បច្ចេកទេស​ក្រសួង ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ និង​បញ្ជា​ការងារ​អន្តរាគមន៍ នៅ​លើ​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត ដែល​បាន​កំពុង​យាយី​ដោយ​ជំនន់​ទឹកភ្លៀង ដើម្បី​ជួយ​សម្រួល​ធ្វើ​យ៉ាងណា​បន្ថយ​ការ​ប៉ះពាល់​ឲ្យ​បានជា​អតិបរមា ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ប្រឈម ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture