ខេត្តបន្ទាយមានជ័យ ៖ មានហេតុការណ៍មួយភ្ញាក់ផ្អើល ខណៈយុវជន២នាក់បានជិះម៉ូតូបង្ហោះឆ្លងអូរក៏ជ្រុលឡើងលើដើមឈើបណ្តាលឱ្យមនុស្សរងរបួសធ្ងន់ទាំង២នាក់ កាលពីថ្ងៃទី២៨ មីនា ២០១៦ ស្ថិតនៅចំណុចអូរមួយកន្លែង ក្នុងភូមិស្នួល ឃុំទួលពង្រ ស្រុកម៉ាឡាឡៃ ខេត្តបន្ទាយមានជ័យ ។
ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ជិះឌុបគ្នាក្នុងគោលបំណងជិះបង្ហោះឆ្លងអូរ តែលឿនពេក បានជ្រុលទៅបុកគល់ឈើរុលឡើងដើមឈើ បណ្តាលឱ្យអ្នកបើកនិងអ្នកជិះពីក្រោយសន្លប់ធំទាំង២នាក់ ហើយបណ្តាលរបួសធ្ងន់ធ្ងរ ។ ចំណែកម៉ូតូបាក់កង់មុខខ្ទេចផ្នែកខាងមុខ ។
ប្រភពឱ្យដឹងទៀតថា ក្រោយពេលជួបគ្រោះថ្នាក់ ត្រូវអ្នកភូមិហៅរថយន្តដឹកជនរងគ្រោះទាំង២នាក់ទៅសង្គ្រោះ ចំណែកឯម៉ូតូដែលជាប់លើដើមឈើនោះ ត្រូវប៉ូលិសចរាចរណ៍ថា មិនដឹងវាស់វែងបែបណា បើម៉ូតូជាប់នឹងដើមឈើ និងគ្រោះថ្នាក់នេះ បង្កឡើងដោយខ្លួនឯងចឹង ។
ចែករំលែកព័តមាននេះ