អង្គការលើកលែងទោសអន្តរជាតិបិទការិយាល័យនៅហុងកុង ដោយសារច្បាប់សន្តិសុខជាតិ
ហុងកុង ៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International នឹងធ្វើការបិទការិយាល័យរបស់ខ្លួននៅក្នុងទីក្រុងហុងកុង
ហុងកុង ៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International នឹងធ្វើការបិទការិយាល័យរបស់ខ្លួននៅក្នុងទីក្រុងហុងកុង
ហុងកុង ៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International នឹងធ្វើការបិទការិយាល័យរបស់ខ្លួននៅក្នុងទីក្រុងហុងកុងដោយសារតែច្បាប់សន្តិសុខជាតិរបស់ចិន។ នេះបើតាមការចុះផ្សាយរបស់ BBC នៅរសៀលថ្ងៃអង្គារនេះ។
អង្គការសិទ្ធិមនុស្សនេះនិយាយថា ច្បាប់ដែលដាក់ដោយប្រទេសចិន មិនអាចធ្វើឲ្យពួកគេប្រតិបត្តិការមានប្រសិទ្ធភាពទៀតឡើយ។
អង្គការ Amnesty International មានវត្តមាននៅទីក្រុងហុងកុងជាង៤០ឆ្នាំមកហើយ ហើយបច្ចុប្បន្ន មានការិយាល័យចំនួន ២នៅទីនោះ ដោយការិយាល័យមួយផ្តោតលើកិច្ចការទីក្រុងហុងកុង និងមួយទៀតផ្តោតលើកិច្ចការក្នុងតំបន់។
ការិយាល័យប្រចាំក្រុងនឹងត្រូវបិទមុនថ្ងៃទី ៣១ ខែតុលានេះ ចំណែកការិយាល័យប្រចាំតំបន់នឹងត្រូវរើចេញនៅបំណាច់ឆ្នាំនេះ។
អ្នករិះគន់និយាយថាច្បាប់សន្តិសុខជាតិដាក់លើទីក្រុងហុងកុងដោយចិន គឺមានគោលបំណងបំបែកក្រុមប្រឆាំង ប៉ុន្តែចិនវិនិយាយថា វាមានគោលបំណងរក្សាស្ថេរភាព
លោកស្រី Anjhula Mya Singh Bais ប្រធានក្រុមប្រឹក្សាអង្គការ Amnesty International បាននិយាយក្នុងសេចក្តីប្រកាសថា ការបង្ក្រាបក្រោមច្បាប់សន្តិសុខជាតិ បានបង្ខំឲ្យក្រុមអង្គការចំនួន ៣៥ បែកខ្ញែកគ្នាក្នុងឆ្នាំនេះ។
«ការសម្រេចចិត្តនេះ ត្រូវបានបង្ខំដោយច្បាប់សន្តិសុខជាតិរបស់ហុងកុង ដែលវាធ្វើឲ្យអង្គការសិទ្ធិមនុស្សនៅហុងកុងមិនអាចធ្វើការបានដោយសេរី និងគ្មានការភ័យខ្លាចពីការសងសឹក»។
លោកស្រីបន្ថែមថា «បរិយាកាសនៃការគាបសង្កត់ និងភាពមិនប្រាកដប្រជាដែលបង្កើតឡើងដោយច្បាប់សន្តិសុខជាតិ ធ្វើឲ្យវាមិនអាចដឹងថាសកម្មភាពអ្វីដែលនាំឲ្យមានទណ្ឌកម្មព្រហ្មទណ្ឌ»។
សូមរម្លឹកថា ទីក្រុងហុងកុង ត្រូវបានអង់គ្លេសប្រគល់ត្រឡប់ទៅឲ្យចិនវិញក្នុងឆ្នាំ១៩៩៧ ក្រោមលក្ខខណ្ឌចិនផ្តល់ស្វ័យភាពកម្រិតខ្ពស់ដល់ហុងកុងសម្រាប់រយៈពេល៥០ឆ្នាំបន្ទាប់៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ