ប្រទេស Cyprus ៖ គិតមកត្រឹមម៉ោង៣រសៀលថ្ងៃទី២៩ មីនា នេះ ករណីប្លន់យន្តហោះ EgyptAir ដោយបុរសម្នាក់ជាខ្មាន់កាំភ្លើង នៅព្រលានយន្តហោះទីក្រុង Larnaca នៅឆ្នេរសមុទ្រភាគខាងត្បូង ប្រទេសស៊ីបនោះ ចំណាប់ខ្មាំងទាំងអស់នៅលើយន្តហោះត្រូវបានដោះលែង លើកលែងតែក្រុមយានិកជាជនបរទេសចំនួន៤នាក់ ។
ប៉ូលិសបានបញ្ជាក់ថា មានអ្នកដំណើរចំនួន៥៦នាក់ នៅលើយន្តហោះនេះ ព្រមទាំងយានិក៧នាក់ និងមន្ត្រីសន្តិសុខម្នាក់ ។
ប្រភពព័ត៌មានចុងក្រោយ ពីទូរទស្សន៍រដ្ឋស៊ីបបានផ្សាយឱ្យដឹងថា ក្រោយពីអាជ្ញាធរចរចាជាមួយខ្មាន់កាំភ្លើងទើបដឹងថា ជារឿងបុគ្គលផ្តើមចេញពីវិបត្តិស្នេហា ដោយស្ត្រីជាភរិយាជនជាតិស៊ីប ហើយជនសង្ស័យដែលប្លន់យន្តហោះជាជនជាតិអេហ្ស៊ីប ។
យោងតាមទីភ្នាក់ងារព័ត៌មានអេហ្ស៊ីប MENA ថា បុរសជនជាតិអេហ្ស៊ីបនេះ មានឈ្មោះអ៊ីប្រាហ៊ីម សាម៉ាហា ។ យោងតាមព័ត៌មានចុងក្រោយថា បុរសនេះបានសុំសិទ្ធិជ្រកកោននៅស៊ីប ។
សូមរំលឹកថា មានករណីចោរប្លន់យន្តហោះដឹកអ្នកដំណើរ ក្នុងប្រទេស Cyprus
ចែករំលែកព័តមាននេះ