ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​​រស់​​តាម​បណ្ដោយ​សន្តរ​ស្ទឹង​ព្រែក​ត្នោត បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ បើភ្លៀងនៅតែបន្តធ្លាក់មក

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សូម​ពុក​ម៉ែ​បងប្អូន​ដែល​រស់នៅ​ក្បែរ​ទឹកស្ទឹង​ព្រែក​ត្នោត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ប្រសិនបើ​ទឹកភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​មក​នោះ ដូច្នេះ​ហានិភ័យ​អាច​នឹង​កើត​មាន ។ ក្រោយ​ពី​​មាន​ទឹកភ្លៀង​បាន​បន្ត​ធ្លាក់​មក​ជា​ច្រើន​ថ្ងៃ​បាន​ធ្វើ​ឲ្យ​ស្ទឹង​ព្រែក​ត្នោត​បាន​ហក់​ឡើង តែ​គិត​មក​ដល់​ម៉ោង​១៤​នា​ថ្ងៃ​ទី​២៦ ខែតុលា​នេះ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​ត្រូវ​បាន​ស្រក​ចុះ​បណ្តើរ​ៗ​ហើយ ។…

ខេត្តកំពង់ស្ពឺ ៖ សូម​ពុក​ម៉ែ​បងប្អូន​ដែល​រស់នៅ​ក្បែរ​ទឹកស្ទឹង​ព្រែក​ត្នោត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ប្រសិនបើ​ទឹកភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​មក​នោះ ដូច្នេះ​ហានិភ័យ​អាច​នឹង​កើត​មាន ។

ក្រោយ​ពី​​មាន​ទឹកភ្លៀង​បាន​បន្ត​ធ្លាក់​មក​ជា​ច្រើន​ថ្ងៃ​បាន​ធ្វើ​ឲ្យ​ស្ទឹង​ព្រែក​ត្នោត​បាន​ហក់​ឡើង តែ​គិត​មក​ដល់​ម៉ោង​១៤​នា​ថ្ងៃ​ទី​២៦ ខែតុលា​នេះ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​ត្រូវ​បាន​ស្រក​ចុះ​បណ្តើរ​ៗ​ហើយ ។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៦ ខែតុលា​នេះ លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រកាស​ថា ៖ សូម​គោរព​ជម្រាប​ជូន​ពុក​ម៉ែ​មាមីង​បងប្អូន​មេត្តា​ជ្រាប​ថា គិត​មក​ដល់​ម៉ោង​១៤ នា​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១ នេះ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​ត្រូវ​បាន​ស្រក​ចុះ​ជិត​២០​សង់ទីម៉ែត្រ​ហើយ ។

លោក​បាន​បន្ត​ថា និយាយ​ជា​រួម​យើង​អាច​សន្និដ្ឋាន​បាន​ថា ប្រសិនបើ​គ្មាន​ភ្លៀង​នៅ​ផ្នែក​ខាងលើ​ក្នុង​ចន្លោះ​ពី​មួយ​ថ្ងៃ​ទៅ​ពីរ​ថ្ងៃ​ទៀត ស្ថានភាព​ទឹកនឹង​វិល​ទៅ​រក​សភាព​ធម្មតា​វិញ​ហើយ ។ ប៉ុន្តែ​បើ​តាម​ការ​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៧ អាច​មាន​ព្យុះ​ធំ​មួយ​នឹង​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ទៀត​។

ដូច្នេះ​សូម​ពុក​ម៉ែ​មាមីង​បងប្អូន​ដែល​រស់នៅ​តាម​បណ្ដោយ​សន្តរ​ស្ទឹង​ព្រែក​ត្នោត ជា​ពិសេស​អ្នក​រស់នៅ​ផ្នែក​ខាងក្រោម សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ