ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ប្រាក់​ជប៉ុន​បាន​កើនឡើង ខណៈការ​វិនិយោគ និង​ការ​ចំណាយ​ចុះ​ខ្សោយ

8 ឆ្នាំ មុន

ប្រទេស​ជ​ប៉ុ​ន ៖ បណ្តា​ក្រុមហ៊ុន និង​ពលរដ្ឋ​ជប៉ុន​បាន​រក្សា​ទុក​ប្រាក់​របស់​គេ​នៅ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​គាំទ្រ​ស្តួចស្តើង​សម្រាប់​សេដ្ឋកិច្ច​ជាតិ ខណៈក្រុម​អ្នក​វិភាព​មួយ​ចំនួន​បាន​ព្យាករ​ពី​ហានិភ័យ

ប្រទេស​ជ​ប៉ុ​ន ៖ បណ្តា​ក្រុមហ៊ុន និង​ពលរដ្ឋ​ជប៉ុន​បាន​រក្សា​ទុក​ប្រាក់​របស់​គេ​នៅ​ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០១៥ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​គាំទ្រ​ស្តួចស្តើង​សម្រាប់​សេដ្ឋកិច្ច​ជាតិ ខណៈក្រុម​អ្នក​វិភាព​មួយ​ចំនួន​បាន​ព្យាករ​ពី​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​ជា​ថ្មី​ម្តងទៀត ។

យោង​តាម​លំហូរ​នៃ​ទិន្នន័យ​របស់​មូលនិធិ ដែល​ចេញផ្សាយ​ដោយ​ធនាគារ​របស់​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ ឱ្យ​ដឹង​ថា ទ្រព្យសកម្ម​របស់​ក្រុមហ៊ុន​ជា​សាច់ប្រាក់ និង​ប្រាក់​បញ្ញើ​មាន​ចំនួន​២,២​ទ្រី​លាន​ដុល្លារ ដែល​បាន​កើនឡើង​សម្រាប់​ត្រីមាស​ទី​២៩ ។ ចំណែក​ទ្រព្យសកម្ម​របស់​ពលរដ្ឋ​បាន​កើនឡើង​ដល់​៩០២​ទ្រី​លាន​យេ​ន ដែល​វា​គឺជា​តួលេខ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៩​ឆ្នាំ​ជាប់​ៗ​គ្នា ។

ក្នុង​នោះ​ដែរ ទិន្នន័យ​នេះ​បាន​បង្កើន​ការ​ព្រួយបារម្ភ​ក្នុង​ចំណោម​អ្នក​សេដ្ឋកិច្ច​ថា ការ​ស្ទុះ​ងើបឡើង​នៃ​សេដ្ឋកិច្ច​ជប៉ុន​នៅ​តែ​បន្ត​ចុះ​ខ្សោយ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​៤ ។ រីឯ​ក្រុមហ៊ុន​វិញ​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​វិនិយោគ ខណៈ​សេដ្ឋកិច្ច​សកល​មាន​ភាព​មិន​ប្រាកដប្រជា ។

សេដ្ឋវិទូ​ប្រចាំ​នៅ Dai-ichi Life Research Institute លោក Hideo Kumano បាន​លើក​ឡើង​ថា ៖ « កា​រវិ​វត្ត​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​នៅ​តែ​មាន​សភាព​ខ្សោយ ហើយ​ខ្ញុំ​រំពឹង​ថា វា​នឹង​រើប​ឡើង​វិញ​តិចតួច​បុ​៉​ណ្ណោះ​នៅ​ក្នុង​ត្រីមាស​នេះ » ៕