លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញការយល់ឃើញថា ទោះបីធ្វើជាមេដឹកនាំប្រទេសមហាអំណាចទី១នៅលើពិភពលោកក៏ដោយ ក៏មិនអាចធ្វើអ្វីបានដូចចិត្តដែរ ។
ជាក់ស្ដែង ពេលលោកធ្វើដំណើរទៅទស្សនកិច្ចនៅអាហ្សង់ទីន លោកបានណាត់ Messi ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន របស់ក្លិបBarcelona ឱ្យជួបកូនស្រីលោកទាំងពីរប៉ុន្ដែមិនបានដូចបំណងនោះទេ ដោយសារMessiជាប់ប្រកួតជម្រុះWorld Cupនៅប្រទេសស៊ីលីកាលពីថ្ងៃទី២៤ មីនា ។
លោកអូបាម៉ា នាំកូនស្រី២នាក់ធ្វើដំណើរទៅក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធន៍ និងជួបបុគ្គលដ៏ល្បីនៅលើលោកចំនួន២រូបជាជនជាតិអាហ្សង់ទីនគឺទី១ស្ដេចប៉ាប៉ាហ្វ្រង់សុីស និងទី២កីឡាករបាល់ទាត់Lionel Messi ៕
ចែករំលែកព័តមាននេះ