ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ស្គាល់​ខ្លួនឯង​ច្បាស់​ហើយ​ឬ​នៅ ?

2 ឆ្នាំ មុន

ប្រយ័ត្ន​៤​យ៉ាង​មាន​សម្តែង​នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​ប្រាកដ ដែល​ជា​ទ្រឹស្តី​អប់រំ​មនុស្ស​ទូទៅ​ឱ្យ​ស្គាល់​ខ្លួនឯង​បាន​ច្បាស់ ហើយ​ប្រព្រឹត្ត​ខ្លួន បន្ទន់កាយ​ចិត្ត​ខ្លួនឯង​ឱ្យ​បាន​ល្អជា​មុន​សិន ចាំ​ទៅ​ប្រដៅ​ដាស់តឿន​អ្នក​ដទៃ ព្រោះ​បុគ្គល​ពួក​ខ្លះ​មិន​ទាន់​ស្គាល់​ខ្លួនឯង​ច្បាស់​នៅឡើយ​ទេ ហើយ​អ្នក​ដែល​មិន​ទាន់​ស្គាល់​ខ្លួនឯង​ច្បាស់​ហ្នឹងហើយ​ដែល​ច្រើន​តែ​មាន​កំហុស ។ ត្បិត​មនុស្ស​ខ្លះ​មើលឃើញ​តែ​ទោស​កំហុស​គេ ឯ​កំហុស​ខ្លួនឯង​ច្បាស់​ក្រឡែត…

ប្រយ័ត្ន​៤​យ៉ាង​មាន​សម្តែង​នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​ប្រាកដ ដែល​ជា​ទ្រឹស្តី​អប់រំ​មនុស្ស​ទូទៅ​ឱ្យ​ស្គាល់​ខ្លួនឯង​បាន​ច្បាស់ ហើយ​ប្រព្រឹត្ត​ខ្លួន បន្ទន់កាយ​ចិត្ត​ខ្លួនឯង​ឱ្យ​បាន​ល្អជា​មុន​សិន ចាំ​ទៅ​ប្រដៅ​ដាស់តឿន​អ្នក​ដទៃ ព្រោះ​បុគ្គល​ពួក​ខ្លះ​មិន​ទាន់​ស្គាល់​ខ្លួនឯង​ច្បាស់​នៅឡើយ​ទេ ហើយ​អ្នក​ដែល​មិន​ទាន់​ស្គាល់​ខ្លួនឯង​ច្បាស់​ហ្នឹងហើយ​ដែល​ច្រើន​តែ​មាន​កំហុស ។

ត្បិត​មនុស្ស​ខ្លះ​មើលឃើញ​តែ​ទោស​កំហុស​គេ ឯ​កំហុស​ខ្លួនឯង​ច្បាស់​ក្រឡែត បែរជា​មើល​មិនឃើញ នោះ​ជា​ចរិយា​ពុំគួរ​សោះឡើយ ។ បើ​និយាយ​ពី​កំហុស អ្នក​ណា​ក៏​មាន​ដែរ​ព្រោះ​ជា​បុថុជ្ជន​មិន​អាច​ធ្វើ​ត្រូវ​គ្រប់​ដប់​បាន​ទេ តែ​ការងារ​យើង​មិនមែន​ជា​អ្នក​អង្គុយ​មើល​ទោស​អ្នក​ដទៃ​ឯណា គួរ​ធ្វើការ​ណា​ដែល​មាន​ប្រយោជន៍ ។ សូម​ពិចារណា​នូវ​ទ្រឹស្តី​អប់រំ​អំពី​ប្រយ័ត្ន​៤​យ៉ាងដូច​ខាងក្រោម​៖

១-​អប់រំ​តែ​អ្នក​ដទៃ មិន​អប់រំ​ខ្លួនឯង

២-​ឃើញ​តែ​កំហុស​អ្នក​ដទៃ មិនឃើញ​កំហុស​ខ្លួនឯង

៣-​ពូកែ​ដឹង​រឿង​អ្នក​ដទៃ មិនដឹង​រឿង​ខ្លួនឯង

៤-​ឈ្នះ​អ្នក​ដទៃ តែ​មិន​ព្រមយក​ឈ្នះ​ខ្លួនឯង ។

ត្រង់​ចំណុច​ទី​៤​នេះ​ជា​ពុទ្ធឱវាទ មាន​ន័យ​ជ្រៅ​ប្រពៃ​ណាស់​ដែល​ថា មិន​ព្រមយក​ឈ្នះ​ខ្លួនឯង​នេះ​គឺ​សំដៅលើ​ការ​មិន​បាន​យកឈ្នះ​ចិត្ត​ខ្លួនឯង មិន​បាន​អប់រំ​ចិត្ត​ខ្លួនឯង​ឱ្យ​បាន​ល្អ គឺ​ចេះ​តែ​បណ្តោយ​ឱ្យ​ចិត្ត​ប្រព្រឹត្ត​គិត​រឿង​អាក្រក់​ៗ​ចំពោះ​អ្នក​ដទៃ ចង់ឱ្យ​អ្នក​ដទៃ​វិនាស​ចាក​ប្រយោជន៍​ទាំងឡាយ ហេតុ​នោះ​ទើប​បណ្ឌិត​ពោល​ថា ចង់​ឈ្នះ​អ្នក​ដទៃ តែ​បែរជា​មិន​ព្រមយក​ឈ្នះ​ខ្លួនឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ