ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​១​ថ្ងៃ​! ពេលវេលា​ខុស​គ្នា ទីតាំង​ផ្សេង​គ្នា ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ជិត​៧០​នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

នៅ​យប់​ថ្ងៃ​២៤ ខែតុលា ឆ្នាំ​២០២១​នេះ កម្លាំង​សមត្ថកិច្ច​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយចេក បាន​ធ្វើការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​បំរុង​លួច​ឆ្លង​ដែន​ចំនួន

ខេត្តបន្ទាយមានជ័យ ៖ នៅ​យប់​ថ្ងៃ​២៤ ខែតុលា ឆ្នាំ​២០២១​នេះ កម្លាំង​សមត្ថកិច្ច​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយចេក បាន​ធ្វើការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​បំរុង​លួច​ឆ្លង​ដែន​ចំនួន​៣២​នាក់ និង​កម្លាំង​សមត្ថកិច្ច​ថៃ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លង​ដែន​ចូល​ក្នុងភូមិ​សាស្ត្រ ភូមិ​ណ​ង​ផៃ ឃុំ​តា​ប្រា​យ៉ា ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បានជា​បន្តបន្ទាប់​ចំនួន​៣២​នាក់​ផង​ដែរ សរុប​ចំនួន​៦៤​នាក់​នៅ​ទីតាំង​ផ្សេង​គ្នា​។

ករណី​ទី​១- តាម​ការ​ឲ្យ​ដឹង​ពី​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​៩១១ បានឱ្យ​ដឹង​ថា​៖ នៅ​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ ២០២១ កម្លាំង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ចំការ​គ នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ និង​កម្លាំងយោធា បាន​ស្ទាក់​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​៣២​នាក់ (​ក្នុង​នោះ​ស្រី​១៧​នាក់​) ដែល​បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ នៅ​ត្រង់​ចំណុច​ខាងជើង​មណ្ឌល​យោធិន​ពិការ​តេ​ជោ​ភ្នំ​ឆ័​ត្រ​៣១៧ ស្ថិត​ក្នុងភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។ បន្ទាប់​មក​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុមការងារ​ចម្រុះ​ប្រចាំ​ច្រក​អូរ​បី​ជាន់​។

ករណី​ទី​២- បើ​តាម​សេចក្តីរាយការណ៍​ពី​កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ បានឱ្យ​ដែល​ថា ៖ នៅ​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១​នេះ​ដែរ កម្លាំង​នគរបាល​ស្រុក​តា​ប្រា​យ៉ា សហការ​ជាមួយ​កម្លាំង​ទាហាន​បូព៌ា ឆ​.​ក​. តា​ប្រា​យ៉ា ចាប់​ឃាត់ខ្លួន​ពលករ​ខ្មែរ​ចំណាកស្រុក​ចូល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​បាន​ចំនួន​៣២​នាក់ (​ក្នុង​នោះ​ស្រី​១៦​នាក់​) ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ណ​ង​ផៃ ឃុំ​តា​ប្រា​យ៉ា ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ចម្ងាយ​១៨​គីឡូម៉ែត្រ​ពី​ព្រំដែន​ភូមិសាស្ត្រ​ឈម​ទល់មុខ​នឹង​កម្ពុជា ស្ថិត​ក្នុងភូមិ​ចំការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​នោះ ក្រុមការងារ​បាន​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំការ​ច្រក​តំបន់​បឹង​ត្រកួន ដើម្បី​ធ្វើការ​ស្នើ​សុំ​សហការ​ពី​សមត្ថកិច្ច​ថៃ ឲ្យ​បញ្ជូន​ពលករ​ទាំង​៣២​នាក់​នោះ​ត្រឡប់​មក​ប្រទេស​​កម្ពុជា​វិញ តែ​ភាគី​ថៃ​មិន​ទាន់​ឯកភាព និង​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំង​៣២​នាក់​នោះ​ទៅ​ធ្វើ​កំណត់ហេតុ​នៅ​អធិការដ្ឋាន​ស្រុក​តា​ប្រា​យ៉ា​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ