ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ដួល​មុខ​រថយន្ត​ដឹក​ដែក ត្រូវ​រថយន្ត​កិន​ម៉ូតូ​ដាច់​កង់​មុខ យុវតី​២​នាក់រង​របួសធ្ងន់​ និង​ស្រាល

12 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ យុវតី​២​នាក់ ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ​ជែង​រថយន្ត​ដឹក​ដែក​ ១​គ្រឿង​ ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​ខណៈ​ពេល​វ៉ា​ផុត​បន្តិច ​ក៏​ស្រាប់តែ​ដួល​ម៉ូតូ​នៅ​ពីមុខ​រថយន្ត​នោះ។ ខណៈនោះ​ក៏​ត្រូវ​រថយន្ត​កិន​ទាំង​ម៉ូតូ​…

រាជធានីភ្នំពេញ​ ៖ យុវតី​២​នាក់ ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ​ជែង​រថយន្ត​ដឹក​ដែក​ ១​គ្រឿង​ ដែល​កំពុង​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​ខណៈ​ពេល​វ៉ា​ផុត​បន្តិច ​ក៏​ស្រាប់តែ​ដួល​ម៉ូតូ​នៅ​ពីមុខ​រថយន្ត​នោះ។ ខណៈនោះ​ក៏​ត្រូវ​រថយន្ត​កិន​ទាំង​ម៉ូតូ​ និង​មនុស្ស​អូស​ជា​ច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​ម៉ូតូ​ដាច់​កង់​មុខ រីឯ​ពួក​នាងរង​របួសធ្ងន់​ និង​ស្រាល​តែ​ម្ដង នេះ​បើ​យោង​តាម​រូបភាព​កាមេរ៉ា​សុវត្ថិភាព ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៦ ស្ថិត​នៅ​លើ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

យុវតី​ទាំង​២​នាក់​ខាងលើ​នោះ​ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ពួក​នាង​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ ​១​គ្រឿង ​ម៉ាក Honda Beat ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ​1KG-6820 ។ ដោយឡែក​រថយន្ត​ដឹក​ដែក​ ១​គ្រឿង​ ខាងលើ​នោះ ម៉ាក​ហ៊ីណូ ព​ណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3D-2703 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ ។

យោង​តាម​រូបភាព​ ដែល​ថត​ជាប់​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែង​កើតហេតុ​នោះ គេ​ឃើញ​យុវតី​ទាំង​២​នាក់​ខាងលើ​ ជិះ​ម៉ូតូឌុបគ្នា ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្របគ្នា​ជាមួយ​រថយន្ត​នោះ​ដែរ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ពួក​នាង​បាន​វ៉ា​ជែង​ខាងឆ្វេង​រថយន្ត ហើយ​ពេល​ជែង​ផុត​បន្តិច ក៏​ស្រាប់តែ​ដួល​នៅ​ពីមុខ​រថយន្ត​ដោយ​ខ្លួនឯង ក៏​ត្រូវ​បាន​រថយន្ត​នោះ​កិន​អូស​ទាំង​មនុស្ស ​និង​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ ទើប​ឈប់​ស្ងៀម ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ខណៈនោះ​បាន​បណ្ដាល​ឲ្យ​ម៉ូតូ​ដាច់​កង់​មុខ​ ​ដូច​គេ​កាត់​ផ្ដាច់​ រង​ការ​ខូចខាត​ទាំងស្រុង ចំណែកឯ​ពួក​នាង​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ និង​ម្នាក់​ទៀត​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ដើម្បី​សង្គ្រោះ​ និង​ព្យាបាល​ភ្លាម​ៗ បន្ទាប់​មក​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជើងឯក​ និង​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ ចុះ​ទៅ​ធ្វើការ​វាស់វែង ​និង​ពិនិត្យ​មើល​កាមេរ៉ា ​នៅ​ទីតាំង​កើតហេតុ ព្រមទាំង​នាំ​ខ្លួន​អ្នកបើកបរ​រថយន្ត​ដឹក​ដែក​ខាងលើ​យក​ទៅ​ធ្វើការ​សាកសួ ​និង​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ