មកពីលក់ននោងវិញ ត្រូវរថយន្តបុកស្លាប់ទាំងព្រលឹម
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗបន្ទាប់ពីត្រូវរថយន្តបុកយ៉ាងពេញទំហឹងខណៈដែលស្ត្រីរូបនោះបានជិះកង់ឆ្លងថ្នល់ជាតិ ។…
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗបន្ទាប់ពីត្រូវរថយន្តបុកយ៉ាងពេញទំហឹងខណៈដែលស្ត្រីរូបនោះបានជិះកង់ឆ្លងថ្នល់ជាតិ ។…
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗបន្ទាប់ពីត្រូវរថយន្តបុកយ៉ាងពេញទំហឹងខណៈដែលស្ត្រីរូបនោះបានជិះកង់ឆ្លងថ្នល់ជាតិ ។ ហេតុការណ៍ដ៏អាណោចអាធ័មនេះបានកើតឡើងនៅវេលាម៉ោង៥ និង២០នាទីព្រឹកព្រលឹម ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា ស្រី្តរងគ្រោះឈ្មោះ ម៉ាន់ លឺ អាយុ៦០ឆ្នាំ មានទីលំនៅ ភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ។ មុនពេលកើតហេតុ ស្ត្រីចំណាស់រងគ្រោះខាងលើបានជិះកង់ទៅលក់ផ្លែននោងនៅផ្សារបរិបូរណ៍ ពេលលក់រួចហើយបានជិះកង់ត្រឡប់មកផ្ទះវិញ ពេលមកដល់ចំណុចកើតហេតុជាផ្លូវបំបែកស្ត្រីរងគ្រោះបានបត់កង់ឆ្លងផ្លូវជាតិ ស្រាប់តែត្រូវរថយន្តបុកពេញទំហឹងអូសជាង១០ម៉ែត្រ បណ្តាលអោយស្ត្រីរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ហើយអ្នកបើកបររថយន្តបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលបុកស្ត្រីរងគ្រោះនោះជាប្រភេទរថយន្តដឹកអ្នកដំណើរប្រភេទ វីអាយភី បើកពីត្បូងទៅជើង គឺពីភ្នំពេញទៅបាត់ដំបង ចំណែកស្ត្រីរងគ្រោះជិះពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងឆ្លងថ្នល់ក៏ត្រូវរថយន្តបុកពេញទំហឹងតែម្តង ។
សពស្ត្រីរងគ្រោះត្រូវបានបុរសជាប្តីដែលជាអាចារ្យវត្តមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី តែអ្វីជាការសោកស្តាយនោះគឺរថយន្តបង្កសមត្ថកិច្ចមិនអាចចាប់បានឡើយ ៕
ចែករំលែកព័តមាននេះ