ប្រធានការិយាល័យអប់រំស្រុកបរកែវ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់
ខេត្តរតនគិរី ៖ រថយន្តយីឌុបដឹកដំឡូងនិងរថយន្តហាយលែនឌ័របានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តហាយលែនឌ័រកៀបស្លាប់ ។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២៥ មីនា ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា បុរសដែលស្លាប់ឈ្មោះ មៀច ឈិន អាយុ៤៦ឆ្នាំ ជាប្រធានការិយាល័យអប់រំស្រុកបរកែវ និងជាអនុប្រធានសហព័ន្ឋសហភាពយុវជនកម្ពុជាស្រុកបរកែវ បើករថយន្តហាយលែនឌ័រ ពាក់ស្លាកលេខ 2T 7559 មានទីលំនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ។
ចំណែកអ្នកបើកបររថយន្តយីឌុប ដែលរត់គេចខ្លួនក្រោយកើតហេតុត្រូវគេស្គាល់ឈ្មោះ មាស ម៉ម អាយុ៤៣ឆា្នំ មានទីលំនៅក្នុងភូមិជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
ចែករំលែកព័តមាននេះ