ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់៣យ៉ាង ពង្រឹងសុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នក

3 ឆ្នាំ មុន

តើអ្នកមានអាការៈហើមពោះ ក្រោយពេលទទួលទានដែរឬទេ? អ្នកខ្លះក៏មានអាការៈចុកពោះ និង កល់ពោះយូរមុនពេលអាចរំលាយអាហារ។ នេះក៏ព្រោះតែប្រព័ន្ធរំលាយអាហាររបស់អ្នកមិនសូវជាខ្លាំងដូចអ្នកដទៃ។ ​ថ្ងៃនេះ អ្នកនឹងបានស្គាល់ទម្លាប់៣យ៉ាង ជួយឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានសុខភាពល្អ។ ១….

តើអ្នកមានអាការៈហើមពោះ ក្រោយពេលទទួលទានដែរឬទេ? អ្នកខ្លះក៏មានអាការៈចុកពោះ និង កល់ពោះយូរមុនពេលអាចរំលាយអាហារ។ នេះក៏ព្រោះតែប្រព័ន្ធរំលាយអាហាររបស់អ្នកមិនសូវជាខ្លាំងដូចអ្នកដទៃ។ ​ថ្ងៃនេះ អ្នកនឹងបានស្គាល់ទម្លាប់៣យ៉ាង ជួយឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានសុខភាពល្អ។

១. ទំពារឱ្យល្អិតល្អ និង យឺតៗ

ការទំពារឱ្យបានត្រឹមត្រូវ គឺសំខាន់ណាស់សម្រាប់ប្រព័ន្ធរំលាយ ក៏ដូចជាដំណើរការនៃរំលាយអាហារ។ នៅពេលអ្នកទំពារ គឺអ្នកកំពុងបំបែកអាហារដែលអ្នកទទួលទានទៅជាបំណែកតូចៗដូច្នេះរាងកាយងាយស្រួលស្រូបយកវីតាមីនដែលអាហារមានផ្ទុកកាន់តែប្រសើរ។ អាហារកាន់តែល្អិត រាងកាយកាន់តែស្រួលស្រូប។ ម្យ៉ាងវិញទៀតការទំពារអាហារត្រឹមត្រូវក៏បង្កើនភាពងាយស្រួល់ដល់ប្រព័ន្ធរំលាយអាហារដើម្បីដំណើរការរំលាយអាហារបន្តទៀតផងដែរ។

២. ទទួលទានទឹកលាយក្រូចឆ្មា

គ្រាន់តែទទួលទានទឹកធម្មតា ១ កែវលាយជាមួយទឹកក្រូចឆ្មារបន្តិចរាល់ព្រឹក ក៏ល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នកផងដែរ។ ការទទួលទានទឹកធម្មតា ឬទឹកក្ដៅឧណ្ណៗលាយទឹកក្រូចឆ្មារស្រស់នៅពេលព្រឹកមានឥទ្ធិពលជួយបង្កើនភាពសកម្មនៃប្រព័ន្ធរំលាយអាហារនិងបន្សាបជាតិពុលផ្សេងៗទៀតផង។

៣. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់

ការរក្សាជាតិទឹកក្នុងរាងកាយ គឺសំខាន់ណាស់។ តាមពិតការទទួលទានឱ្យបានគ្រប់គ្រាន់ជាការងារដ៏ស្រួលបំផុតមួយ ប៉ុន្តែភាគច្រើននៃពួកយើងបែរជាធ្វើមិនបាន។ ប្រព័ន្ធរំលាយអាហារត្រឹមត្រូវការជាតិទឹកដើម្បីដំណើរការមុខងារប្រក្រតី។ ពេលវេលាដ៏ប្រសើរបំផុតក្នុងការទទួលទានទឹក គឺយ៉ាងហោចណាស់ពី ១៥ ទៅ ៣០ នាទីមុនពេលអាហារ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ