បណ្តាព័ត៌មានក្នុងស្រុករាយការណ៍ថា យន្តហោះតូចមួយបានធ្លាក់កាលពីរសៀលថ្ងៃទី២៦ មីនា នៅព្រលានយន្តហោះ YAO ក្រុងអូសាកា ភាគខាងលិចជប៉ុន បណ្តាលឱ្យមនុស្សទាំង៤នាក់ជិះក្នុងយន្តហោះនេះត្រូវស្លាប់ ។
គ្រោះថ្នាក់នោះកើតមាននាវេលាម៉ោង១៦និង៣០នាទីម៉ោងក្នុងស្រុក ពេលយន្តហោះម៉ាស៊ីនមួយធុន MOONEY M2OC ធ្លាក់ ហើយឆេះនៅក្បែរផ្លូវយន្តហោះនៃព្រលានយន្តហោះ YAO ពេលប៉ុនប៉ងចុះចត ។
យន្តហោះនេះបានហោះចាកចេញពីព្រលានយន្តហោះក្រុងកូបេនាវេលាម៉ោងប្រមាណជា១៦ម៉ោងក្នុងស្រុកទៅ កាន់ព្រលានយន្តហោះ YAO ។ យោងតាមផ្នែកឧតុនិយមតំបន់អូសាកាថា ពេលយន្តហោះនេះធ្លាក់ធាតុអាកាសស្រឡះល្អទេ ៕
ចែករំលែកព័តមាននេះ