ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​រត់ប្រណាំង​ដ៏​ឆ្នើម​ម្នាក់ ត្រូវ​ខ្មា.ន់​កាំភ្លើ.ង​ផ្តាច់ជីវិត​ ដោយ​ពុំ​ដឹង​មូលហេតុ​

2 ឆ្នាំ មុន

អេ​ក្វា​ឌ័​រ ៖ លោក Alex Quinonez កីឡាករ​រត់ប្រណាំង​ដ៏​ឆ្នើម​មួយ​រូប​របស់​ប្រទេស​អេ​ក្វា​ឌ័​រ បា​​ត់ប​​ង់​ជី​​វិត​គួរ​ឱ្យ​សោកស្តាយ​បំផុត

អេ​ក្វា​ឌ័​រ ៖ លោក Alex Quinonez កីឡាករ​រត់ប្រណាំង​ដ៏​ឆ្នើម​មួយ​រូប​របស់​ប្រទេស​អេ​ក្វា​ឌ័​រ បា​​ត់ប​​ង់​ជី​​វិត​គួរ​ឱ្យ​សោកស្តាយ​បំផុត បន្ទាប់​ពី​ត្រូវ​ខ្មា.ន់​​កាំភ្លើ.ង​បា.ញ់ប្រហារ​កាលពី​ថ្ងៃ​ទី​២២ ខែតុលា កន្លង​ទៅ​។ នេះ​បើ​តាម​ការ​ចេញពី​សារព័ត៌មាន BBC កាលពី​ថ្ងៃ​ទី​២៣ ខែតុលា​។

ក្រសួង​កីឡា​អេ​ក្វា​ឌ័​រ​បាន​បញ្ជាក់​ថា កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ ត្រូវ​បាន​បា.ញ់ប្រហារ​នៅ​ខាងក្រៅ​ផ្សារ​ទំនិញ​មួយ​កន្លែង​ក្នុង​ទីក្រុង Guayaquil ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន​។ ខណៈ​បច្ចុប្បន្ន​មិន​ទាន់​រក​ឃើញ​មូលហេតុ​ដែល​ឈាន​ដល់​ការ​ផ្តាច់ជីវិត​កីឡាករ​រូប​នេះ​នៅឡើយ​ទេ​។ ខណៈ​ប៉ូលិស​កំពុង​ដុតដៃដុតជើង​ស៊ើបអង្កេត​លើ​ករណី​នេះ​។

ទន្ទឹម​ជាមួយ​គ្នា​នោះ លោក​ប្រធានាធិបតី Guillermo Lasso បាន​សន្យា​ថា នឹង​វែកមុខ​អ្នក​នៅ​ពីក្រោយ​កា​រស​​ម្លា​.​ប់កីឡាករ​ Quinonez ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។ ដោយ​លោក​បាន​បង្ហោះ​សា​រលើ​បណ្តាញ Twitter យ៉ាង​ដូច្នេះ​ថា «​យើង​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់​បង់ Alex Quinonez ដែល​ជា​ឪពុក ជា​កូនប្រុស និង​ជា​កីឡា​រត់ប្រណាំង​ដ៏​អស្ចារ្យ​ម្នាក់​។ យើង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ស្មោះស្ម័គ្រ​។ ហើយ​ជន​ដែល​ឆក់​យក​ជីវិត Quinonez នឹង​មិន​រួចខ្លួន​ឡើយ​។ យើង​នឹង​ចាត់វិធានការ​ដោយ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​រឿង​នេះ​»​។

គួរ​បញ្ជាក់​ថា កីឡាករ Alex Quinonez ត្រូវ​បាន​ចាត់ទុកជា​បេះដូង​នៃ​ប្រជាជាតិ​អេ​ក្វា​ឌ័​រ ដោយ​បាន​លើកមុខ​មាត់​ប្រទេស​ជាតិ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​ធំ​ៗ​ជា​ច្រើន​។ ខណៈ​កាលពី​ឆ្នាំ ២០១៩ រូបគេ​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​រត់​ចម្ងាយ​២០០​ម៉ែត្រ​ពី​ព្រឹត្តិការណ៍ World Championships នៅ​ឯ​ប្រទេស​កា​តា និង​បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​រត់ប្រណាំង​អេ​ក្វា​ឌ័​រ​ដំបូង​គេ ដែល​ឈ្នះ​មេដាយ​ពី​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​៕

កីឡាករ Alex Quinonez រូបខាងស្តាំ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ