ប្រទេសកូឡុំប៊ី ៖ រដ្ឋាភិបាលកូឡុំប៊ី បានប្រកាសកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ពីការចាប់ខ្លួនជនឈ្មោះ DAIRO ANTONIO USUGA ហៅ OTONIEL ជាមេរត់ពន្ធគ្រឿង.ញៀនតាមរកចាប់ខ្លួនបំផុតរបស់ប្រទេស ដែលទាំងសហរដ្ឋអាមេរិក ក៏ប្រកាសពីការផ្ដល់រង្វាន់់៥លានដុល្លារ ចំពោះអ្នកដែលនាំទៅដល់ការចាប់ខ្លួនជននោះដែរ។

ប្រធានាធិបតីកូឡុំប៊ី លោក IVAN DUQUE ក្នុងសារមួយផ្សាយតាមបណ្ដាញសង្គមបានសម្ដែងការអបអរសាទរថា នោះជាអន្លូងដ៏៏ធ្ងន់មួយ សំពងលើការរត់ពន្ធគ្រឿង.ញៀន នាសតវត្សនេះក្នុងប្រទេសយើង ដែលប្រៀបដូចជា ការដួលរលំរបស់ក្រុមរត់ពន្ធគ្រឿង.ញៀន PABLO ESCOBAR។

PABLO ESCOBAR ជាប្រមុខក្រុមរត់ពន្ធគ្រឿង.ញៀននៅ MEDELLIN ភាគពាយ័ព្យប្រទេស ដែលត្រួតត្រាដល់ទៅ៨០% នៃពាណិជ្ជកម្មកូកាអ៊ីនលើពិភពលោកដែលប៉ូលិសកូឡុំប៊ី បាញ់សម្លា.ប់កាលពីឆ្នាំ១៩៩៣។
បណ្ដារូបភាពផ្សាយដោយរដ្ឋាភិបាលកូឡុំប៊ី បង្ហាញ OTONIELស្លៀកពាក់ពណ៌ខ្មៅ អមដោយយោធាកូឡុំប៊ី ប្រដាប់ដោយអាវុធ។ មេរត់ពន្ធគ្រឿង.ញៀនរូបនេះ ត្រូវចាប់ខ្លួនបាននៅ NECOCLI ភាគពាយ័ព្យប្រទេស ជិតព្រំដែនជាមួយប៉ាណាម៉ា៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ