ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​គ័ង​ទុង​លក់​ខ្យល់​បរិសុទ្ធ​ច្រក​ក្នុង​ស្បោង

8 ឆ្នាំ មុន

សារព័ត៌មាន «Shanghai East» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រុក​នៅ​តំបន់​គ្រប់គ្រង​ពិសេស​របស់​ជន​អំបូរ «​ជ័​ង​» និង «​យ៉ៅ​» នៅ​ក្រុង​ឈី​ង​យួន ខេត្ត​គ័ង​ទុង នាំ​គ្នា​លក់​ខ្យល់​បរិសុទ្ធ​លើ​កំពូលភ្នំ​ច្រក​ក្នុង​

សារព័ត៌មាន «Shanghai East» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អ្នកស្រុក​នៅ​តំបន់​គ្រប់គ្រង​ពិសេស​របស់​ជន​អំបូរ «​ជ័​ង​» និង «​យ៉ៅ​» នៅ​ក្រុង​ឈី​ង​យួន ខេត្ត​គ័ង​ទុង នាំ​គ្នា​លក់​ខ្យល់​បរិសុទ្ធ​លើ​កំពូលភ្នំ​ច្រក​ក្នុង​ស្បោង​ជូន​អ្នកទេសចរ ។

អ្នកស្រុក​នាំ​គ្នា​ច្រក​ខ្យល់​បរិសុទ្ធ​នៅ​ក្នុង​ស្បោង​លក់​ជូន​អ្នកទេសចរ​ដែល​ធ្វើ​ដំណើរ​ឡើង​ភ្នំ ដើម្បី​ទស្សនា​ផ្កា «​ម៉ី» រីក​ស្គុសស្គាយ ។

ពួក​គេ​បាន​ដាក់​ស្លាក​លក់​នៅ​ជ្រលង​ភ្នំ​ដែល​មាន​កម្ពស់​ជាង​១៤០០​ម៉ែត្រ ដោយ​មួយ​ស្បោង​តម្លៃ​១០​យាន់ ឬ​១,៥​ដុល្លារ ចំណែក​ស្បោង​ធំ​តម្លៃ​៥​ដុល្លារ ។ ក្រុម​អ្នកលក់​ព្យាយាម​និយាយ​បញ្ចុះបញ្ចូល​អ្នកទេសចរ​ថា ស្បោង​ខ្យល់​បរិសុទ្ធ​ជា​មធ្យោបាយ​មួយ​នៃ​ការ​យក​ខ្យល់​បរិសុទ្ធ​ពីលើ​កំពូលភ្នំ​ចូល​ទៅ​ទីក្រុង​ដែល​ពោរពេញ​ដោយ​ផ្សែង និង​ជាតិពុល ។

ប្រហែល​៨៥%​នៃ​ខេត្ត​គ័ង​ទុង​គឺជា​តំបន់​ព្រៃ​ភ្នំ និង​ស្រុក​លៀន​សុ​ន ជា​តំបន់​ពោរពេញ​ដោយ​ព្រៃឈើ​ខៀវស្រងាត់ ។ មនុស្ស​ជា​ច្រើន​តែងតែ​ធ្វើ​ដំណើរ​ឡើង​ភ្នំ ដើម្បី​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​គេច​ពី​ជាតិពុល​នៅ​ទីក្រុង ។

ជនជាតិ​ចិន​រង​ការ​ប៉ះពាល់​ដោយសារ​អាកាសធាតុ​មាន​ជាតិពុល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ នៅ​ឆ្នាំ​២០១២ លោក​ឈើ​ន គួ​ង​ពៀ​វ មហាសេដ្ឋី​មុខ​ជំនួញ​លក់​ខ្យល់​បរិសុទ្ធ​ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក​បាន​លក់ «​ខ្យល់​បរិសុទ្ធ​ច្រក​កំប៉ុង​» ច្រើន​ជាង​១០​លាន​ដប​ក្នុង​រយៈពេល​១០​ថ្ងៃ ។ ក្រៅពី​នេះ​នៅ​ក្នុង​ឆ្នាំ​២០១៤ មាន​អ្នកជំនួញ​ជនជាតិ​កា​ណា​ដា យក​ខ្យល់​បរិសុទ្ធ​ពី​ភ្នំ «Alberta» ដាក់​ដប​លក់​ក្នុង​តម្លៃ​៤០០​យាន់ ឬ​ប្រហែល​៦០​ដុល្លារ ៕