ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល២៦ថ្ងៃ ​គ្រោះថ្នាក់ចរាចរណ៍​​សម្លាប់មនុស្ស១០៦នាក់

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យ៉ាងហោចណាស់មនុស្ស១០៦នាក់ ​បានស្លាប់និងរបួស៣៩៩នាក់ ​ក្នុងនោះ២៤៤នាក់របួសធ្ងន់​ដោយសារគ្រោះថ្នាក់ចរាចរណ៍២៥៤លើក ​កើតឡើងនៅ​ទូទំាងប្រទេសកម្ពុជា​រយៈពេល២៦ថ្ងៃ ​គិតចាប់ពីថ្ងៃទី០១ ​ដល់ថ្ងៃទី២៦ ​មីនា ២០១៦ ។

បើតាមទិន្នន័យ​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់នាយកដ្ឋាន​នគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ​បានបង្ហាញទៀតថា ​មូលហេតុ​ដែល​បង្កឲ្យកើតមានគ្រោះថ្នាក់​ចរាចរណ៍ទំាង ​២៥៤លើកខាងលើ ​បណ្តាលមកពីល្បឿន១០០លើក​ ស្រវឹង ២៦លើក ​ប្រជែង ៣៣លើក ​មិនគោរពសិទ្ឋិអាទិភាព ​៣៣លើក ​មិនប្រកាន់ស្តំា ​២៨លើក បត់គ្រោះថ្នាក់ ​​២៤លើក​ កត្តាយានយន្ត ​​០៥លើក​ ងងុយដេក ​០៤លើក ​និងកត្តាផ្លូវ ​០១លើក ៕