ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​លោក​ហ៊ុន ម៉ា​ណែ​ត ផ្តល់​ជូន​អ្នកគ្រូ​-​លោកគ្រូ និង​សិស្សានុសិស្ស

10 ឆ្នាំ មុន

កោះសូទិន​-​កំពង់ចាម ៖ កាលពីថ្ងៃ​ទី​២៥ ​មីនា ២០១៦​ អំណោយ​​មនុស្ស​ធ​ម៌​​ជា​​​សម្ភារ​សិក្សា ​មាន​សៀវភៅ​​សរ​សេរ, ប៊ិ​ច, ខ្មៅ​ដៃ,
កា​តាប​​ស្ពាយ និង​ទេយ្យទាន​មួយ​ចំនួន​របស់​លោក​​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ តា​យ​រយៈ​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧

​កោះសូទិន​-​កំពង់ចាម ៖ កាលពីថ្ងៃ​ទី​២៥ ​មីនា ២០១៦​ អំណោយ​​មនុស្ស​ធ​ម៌​​ជា​​​សម្ភារ​សិក្សា ​មាន​សៀវភៅ​​សរ​សេរ, ប៊ិ​ច, ខ្មៅ​ដៃ,
កា​តាប​​ស្ពាយ និង​ទេយ្យទាន​មួយ​ចំនួន​របស់​លោក​​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ តា​យ​រយៈ​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ ដែល​មាន​​លោក ម៉ឹង​ ពន្លក ជា​ប្រធាន ត្រូវ​បាន​នាំ​យក​ទៅ​​ចែកជូន​​សិស្សានុសិស្ស​ចំនួន​៥២៧​នាក់ នៅ​សាលា​បឋម​សិក្សាកំពង់​ស្តី និងប្រគេន​​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត «រតន​ពោធិ​រង្សី ហៅ វត្ត​កំពង់​ស្ពឺ» ស្ថិត​ក្នុងភូមិ​កំពង់​ស្តី​ក្រោម ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្ត​​កំពង់​ចាម ។ ​​

ក្នុងនោះ​​សិស្ស​ម្នាក់​ៗ​​ទទួល​បាន​កា​តាប​ស្ពាយ​១, សៀវភៅ​២​ក្បាល, ប៊ិ​ច​២​ដើម និង​ខ្មៅ​ដៃ​១​ដើម ។ ដោយឡែក លោកគ្រូ​-អ្នកគ្រូ​ចំនួន​១១​នាក់ ផ្តល់​ថវិកា​​ក្នុង​ម្នាក់​២​ម៉ឺន​រៀល​ផងដែរ ។