ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២១ មេសា

14 ឆ្នាំ មុន

ឆ្នាំ​១៩៧៥
-​លោក​ប្រធានាធិបតី​វៀតណាម​ខាងត្បូង Nguyen Van Thieu បាន​ភៀសខ្លួនចេញពី​ទីក្រុង​សាយ​ហ្គ​ន ហើយ​ទីក្រុង​នេះបាន​ធ្លាក់​មក​លើ​កងទ័ព​វៀតណាម​ខាងជើង​។

ឆ្នាំ​៧៥៣ មុខ​គ​.​ស
-​បងប្អូន​ភ្លោះ​រ៉ូ​មូ​ឡូ​ស និង​រ៉េ​ម៉ូ​ស ជា​អ្នកបង្កើត​ទីក្រុង​រ៉ូ​ម ។
ឆ្នាំ​១៥១៩
-​សំពៅ​អ្នករុករក​ជាតិ​អេ​ស្ប៉ា​ញ ហេ​ម៉ា​ន កា​តេស បាន​ចូល​ចត​នៅ​ទីក្រុង​វ៉េ​រាក្រូស ប្រទេស​ម៉ិច​ស៊ិ​ច​កូ ។
ឆ្នាំ​១៧៩២
-​លោក​ទី​រ៉ា​ដិ​ន​តេស មេដឹកនាំ​ចលនា​ប​ដិវត្ដ​ន៍​ទាមទារ​ឯករាជ្យ​របស់​ប្រេ​ស៊ី​ល​ចេញពី ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ត្រូវ​បាន​កាត់ទោសព្យួរ​.​ក ។
ឆ្នាំ​១៨០៩
-​មានការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​អ៊ី​ស​ម៉ូ​ល រវាង​ទ័ព​ប្រទេស​បារាំង និង​ប្រទេស​អូ​ទ្រី​ស​។ ការ​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ ទ័ព​ណា​ម៉ូ​ឡេ​អុងបូ​ណា​ប៉ាត មាន​ចំនួន​ប្រហែល​ពី​៣០.០០០ ទៅ​៦០.០០០​នាក់ បាន​យកឈ្នះ​លើ​ទ័ពប្រទេស​អូ​ទ្រី​ស​ដែល​មាន​ចំនួន​៣៥.០០០ នាក់​។ ទ័ព​បារាំង​ស្លាប់ និង​របួស​ចំនួន​៦.០០០នាក់ ឯ​ទ័ព​អូ​ទ្រី​សទាំង​ស្លាប់របួស និង​ត្រូវ​គេចាប់ខ្លួន​មាន​ចំនួន​១២.០០០​នាក់ ។
ឆ្នាំ​១៨៩៤
-​ប្រទេស​ន័​រវេ​ស បាន​អនុម័ត​ជា​ផ្លូវការយក​កាំភ្លើង​ប្រភេទ​ក្រាក់ ជ័រ​ហ្កេ​ន​សេន សំរាប់​ឱ្យ​កងទ័ព​ប្រើប្រាស់ ហើយ​អាវុធ​នេះត្រូវ​បាន​យក​មក​ប្រើ​អស់​រយៈពេល​៥០​ឆ្នាំ ។
ឆ្នាំ​១៩៤៥
-​ក្នុង​សង្គ្រាមលោក​លើក​ទី​២ កងទ័ពសហភាព​សូ​វៀតបាន​ធ្វើការ​វាយប្រហារ​ទីបញ្ជា​កងទ័ព​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ នៅ​ទីក្រុង​ប៊ែ​រ​ឡាំង​ខាងត្បូងនា​សង្កាត់​ហ្សូ​សេន​។
ឆ្នាំ​១៩៦០
-​ទីក្រុង​ប្រា​ស៊ី​លី​យ៉ា ដែល​កសាង​អស់ រយៈពេល​៤១​ខែចាប់តាំងពី​ឆ្នាំ​១៩៥៦ ត្រូវ បាន​គេ​សម្ពោធ និង​យក​ធ្វើ​ជា​រដ្ឋធានី​នៃប្រទេស​ប្រេ​ស៊ី​ល ជំនួស​រដ្ឋធានី​ចាស់ រី​យូ​ដឺ ហ្សា​ណេ​រ៉ូ ។
ឆ្នាំ​១៩៦៧
-​មុខ​ពេល​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​ក្រិ​ច លោក​ឧត្ដមសេនីយ៍​ហ្ស​ក់ ប៉ា​ប៉ា​ដូ​ផូ​ឡូ​ស បានដឹកនាំ​ធ្វើ​រដ្ឋប្រហារ ហើយ​បង្កើត​របប​យោធា ក្នុង​ប្រទេស​អស់​រយៈពេល​៧​ឆ្នាំ ។
ឆ្នាំ​១៩៧០
-​ខេត្ដ​ហូត​រី​វ័​រ ត្រូវ​បាន​លោក​ឡេ​អូ​ណា​ដ ហ្ស៊​ក់ កាស​លីប្រកាស​ជា​រដ្ឋ​អធិបតេយ្យចេញពី​ប្រទេស​អូស្ដ្រាលី ។
ឆ្នាំ​១៩៧៥
-​លោក​ប្រធានាធិបតី​វៀតណាម​ខាងត្បូង Nguyen Van Thieu បាន​ភៀសខ្លួនចេញពី​ទីក្រុង​សាយ​ហ្គ​ន ហើយ​ទីក្រុង​នេះបាន​ធ្លាក់​មក​លើ​កងទ័ព​វៀតណាម​ខាងជើង​។
ឆ្នាំ​១៩៨៧
-​ក្រុម​ឧទ្ទាម​ខ្លា​តា​មី​លត្រូវ​បាន​ចោទ​ពី បទ​ពាក់ព័ន្ធ​លើ​ការ​ដាក់​គ្រាប់បែក​ក្នុង​រថយន្ដ បំផ្ទុះ​នៅ​ទីក្រុង​កូ​ឡុំ​បូ ប្រទេស​ស្រី​លង្កា សំលាប់​មនុស្ស​១០៦​នាក់ ។
ឆ្នាំ​១៩៨៩
-​ក្នុង​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន មានសិស្ស​ប្រមាណ​១០០.០០០​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​វិមាន​ធៀន​អាន​ម៉េ​ន ដើម្បី​ចូលរួមបុណ្យសព​លោក Hu Yaobang ។ ក្រោយមក​ក៏​មាន​អំពើ​ហិង្សា​កើតឡើង​រវាង​បាតុករនិង​រដ្ឋាភិបាល​ចិន ។
ឆ្នាំ​១៩៩៣
-​តុលាការ​កំពូល​ប្រទេស​បូ​លី​វី បាន​កាត់ទោស​អតីត​មេដឹកនាំ​ផ្ដាច់​ការ​ល្វី​សហ្កា​ស៊ីមេ​ហ្សា ឱ្យ​ជាប់គុក​៣០​ឆ្នាំ ។
ឆ្នាំ​១៩៩៤
-​អវកាសយានិក​អា​ឡិច​សាន់​ឌ័​រ​វូ​លហ្សា​ន បាន​ប្រកាស​ពី​ការ​រក​ឃើញ​ភព​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ជា​លើក​ទី​១ ។
ឆ្នាំ​២០០៧
-​យានអវកាស Soyuz TMA-9 ដោយមាន​អ្នកដំណើរ​ទេសចរណ៍​ផង គឺ​លោក​ឆាលស៊ី​មូ​នី​យី ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ស្ថានីយអវកាស​អន្ដរជាតិ​នោះ បាន​ត្រឡប់​មក​កាន់ផែនដី​វិញ ដោយ​សុវត្ថិភាព ។
ឆ្នាំ​២០០៩
-​ភព Gliere 581e ត្រូវ​បាន​គេ​អះអាងថា បាន​រក​ឃើញ​នៅ​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ និង​ជា​ភព​ដ៏​តូច​ជាងគេ​បំផុត ៕