ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​លត់​ហុងកុង​៤-២ ​ក្នុង​វគ្គ​ជ​ម្រុះ​ AFC U23 Asian Cup Qualifiers​នៅ​ជប៉ុន

2 ឆ្នាំ មុន

ជប៉ុន​ ៖ ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ កម្ពុជា​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ ហុងកុង​ក្នុង​លទ្ធផល​

ជប៉ុន​ ៖ ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ កម្ពុជា​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ ហុងកុង​ក្នុង​លទ្ធផល​៤-២​ក្នុង​វគ្គ​ជម្រុះ​នៃ​ព្រឹត្តិការណ៍​AFC U23 Asian Cup Qualitiers​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​ទីលាន​j-Vilage ប្រទេស​ជប៉ុន​ កាលពីវេលា​ម៉ោង​១១​ថ្ងៃត្រង់​ ​ថ្ងៃ​សៅរ៍​ ទី​២៣​ តុលា​ ។

សម្រាប់​ការ​ប្រកួត​បើក​ឆាក​តង់​ទី​១ ​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម​សៀង ច​ន្ធា​ ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​កម្ពុជា​បាន​១​គ្រាប់​នាំមុខ​មុន​នៅ​នាទី​៤០​ បន្ទាប់​ពី​ទទួល​បាន​បាល់​ពី​ស្លាប​ដែល​បោះ​ឲ្យ​ដោយ​កីឡាក​រលឹម ពិសុទ្ធ​ ។

​តាម​ពិត​ទៅ​កីឡាករ​ខ្សែបម្រើ​លឹ​ម ពិសុទ្ធ​ ក៏​មានឱកាស​សុត​បាល់​បញ្ចូល​ទី​ក្នុង​តង់​ទី​១​បាន​មួយ​គ្រាប់​ដែរ​ តែ​គ្រាប់​បាន​ហោះ​ផុតរ​បាទី​។ ចូល​ដល់​តង់​ទី​២​ សៀង ច​ន្ធា ​ធ្វើ​សម្រេច​បាន​១​គ្រាប់​នៅ​នាទី​៥៤​ បន្ទាប់​ទទួល​បាន​បាល់​យ៉ា​ស្អាត​ពី​កីឡាករ​ញាន សូ​ស៊ី​ដាន មុន​ពេល​ដែល​កីឡាករ​ស៊ិ​ន កក្កដា​ ធ្វើ​បាន​សម្រេច​គ្រាប់​ទី​៣​នៅ​នាទី​៥៧ តាម​រយៈ​ការ​បញ្ជូន​បាល់​ពី​ខ្សែប្រយុទ្ធ​សៀង ច​ន្ធា​ ។ ​រំលង​បាន​៦​នាទី​ កីឡាករ​មិន រត​នះ​ បន្ថែម​គ្រាប់​ទី​៤​ នៅ​មុខ​ប្រអប់​គ្រោះថ្នាក់​ក្នុង​ចម្ងាយ​ជាង​២០​ម៉ែត្រ ​ដែល​បាន​បោះ​ឲ្យ​ដោយ​កីឡាករ​ខ្សែបម្រើ​ញាន សូ​ស៊ី​ដាន​ ។ ​ខ​ណៈនៅ​ចុង​ម៉ោង​តង់​ទី​២ ​ក្រុម​ជម្រើសជាតិ​ហុងកុង​តាម​សង​បាន​២​គ្រាប់​វិញ​។

ព្រឹត្តិការណ៍​AFC U23 Asian Cup Qualitiers​ នេះ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូ​ល​K​ជាមួយ​ជប៉ុន​និង​ហុងកុង ​។ ​កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​ជប៉ុន​នៅ​ថ្ងៃ​ទី​២៦​ តុលា​ ម៉ោង​១១​ថ្ងៃត្រង់​ ។ ​ក្នុ​វគ្គ​ជម្រុះ​នេះ​ទៀត​មាន​ប្រទេស​ចំនួន​៤០​ចូលរួម​ប្រកួត​ចែក​ចេញ​១១​ពូ​ល ចាប់ពី​ពូ​ល​A​ដល់​ពូ​ល​K ខ​ណៈពូ​ល​F I និង​k​ មាន​តែ​៣​ប្រទេស​ប៉ុណ្ណោះ​ដែល​ត្រូវ​តទល់​គ្នា​។

រីឯ​ពូ​ល​H​មាន​តែ​២​ក្រុម​ប៉ុណ្ណោះ​ បន្ទាប់​ពី​ប្រទេស​ចិន​និង​ប្រុយ​ណេ​ ប្រកាស​ដកខ្លួន​ចេញ​ ។ ​ក្រៅពី​នោះ​មាន​៤​ក្រុម​ពេញ​ក្នុង​មួយ​ពូ​ល​ ​ហើយ​សម្រាប់​ការ​ប្រកួត​នេះ​ទៀត​ចម្រាញ់​យក​តែ​១៥​ក្រុម​ប៉ុណ្ណោះ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​នៅ​លើ​ទឹកដី​ប្រទេស​អូ​ប៉េ​គី​ស្ថាន គឺ​យក​តែ​ក្រុម​ជាប់​លេខ​១​ក្នុង​ចំណោម​១១​ពូ​លហើយ ​សម្រាប់​៤​ក្រុម​ទៀត​យក​ក្រុម​លេខ​២​ដែល​មាន​ពិន្ទុ​ល្អ​ជាងគេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ