ផ្ទុះអាវុធលើស្ពាននាគវត្ដភ្នំ បណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់
រាជធានីភ្នំពេញ ៖ នៅមុននេះបន្ដិច យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅចំណុចស្ពាននាគវត្ដភ្នំ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ មានករណីផ្ទុះអាវុធក្នុងការតតាំងគ្នា
រាជធានីភ្នំពេញ ៖ នៅមុននេះបន្ដិច យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅចំណុចស្ពាននាគវត្ដភ្នំ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ មានករណីផ្ទុះអាវុធក្នុងការតតាំងគ្នា
រាជធានីភ្នំពេញ ៖ នៅមុននេះបន្ដិច យប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅចំណុចស្ពាននាគវត្ដភ្នំ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ មានករណីផ្ទុះអាវុធក្នុងការតតាំងគ្នា បណ្ដាលឱ្យមេប៉ុស្ដិ៍ម្នាក់ និងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ម្នាក់រងរបួសធ្ងន់ដូចគ្នា។
ប្រភពពីកន្លែងកើតហេតុបានបញ្ជាក់ថា គូភាគីទំនាស់ទាំងពីរ បានខ្វែងគំនិតគ្នាក្នុងវង់ផឹកស៊ី បន្ទាប់មកក៏បានផ្ទុះអាវុធឡើងបណ្ដាលឲ្យមេប៉ុស្ដិ៍ម្នាក់រងរបួសដោយត្រូវគ្រាប់កាំភ្លើង១គ្រាប់ ដែលគេស្គាក់ថា ជាមេប៉ុស្ដិ៍វត្ដភ្នំ ឈ្មោះ អ៊ុន សំអាត រងរបួសធ្ងន់ ក្រោយមកទើបបុរសម្នាក់ដែលជាជនបង្កបានជិះដេញពីក្រោយ ហើយស្ទាក់រថយន្ដ Rav 4 មួយគ្រឿងឱ្យឈប់ ដើម្បីដឹកខ្លួនរកកន្លែងសុវត្ថិភាព។
ពេលនោះដែលសមត្ថកិច្ចបានដេញតាមពីក្រោយ ក្នុងការជួយអន្ដរាគមន៍ដល់ជនរងគ្រោះ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងបាញ់មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានដកកាំភ្លើងបាញ់តបតទៅវិញ ធ្វើគ្រាប់កាំភ្លើងរាយពេញស្ទើរពេញមេឃ។ ក្នុងនោះដែរគ្រាប់កាំភ្លើងបានប្រហារចំជនរងគ្រោះម្នាក់ ដែលជាជនដៃដល់ ។ ក្រោយកើតហេតុទើបស្គាល់ថា ជាមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏ត្រូវរបួសធ្ងន់ដូចគ្នាដែរ។
បច្ចុប្បន្នសមត្ថកិច្ចបានឡោមព័ទ្ធកន្លែងកើតហេតុ និងបញ្ជូនជនដៃដល់ និងជនរងគ្រោះដែលរបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីធ្វើការព្យាបាលជាមួយគ្នាផងដែរ៕
ចែករំលែកព័តមាននេះ