ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាលុបចោលបម្រាមផ្អាកបណ្តោះអាសន្ននូវជើង ហោះហើរពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​លុប​ចោល​បម្រាម​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន ។ ក្រសួងសុខាភិបាល…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​លុប​ចោល​បម្រាម​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន ។

រូបតំណាង

ក្រសួងសុខាភិបាល បានបន្តថា ការ​លុប​ចោល​បម្រាម​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ជើងហោះហើរ​ត្រង់​ពី ប្រទេស​ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់​ឱ្យ​បាន​ជ្រាប​ថា យោង​តាម​ចំណារ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១ គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ សូម​ប្រកាស​លុប​ចោល​សេចក្តី​ប្រកាស​ព័ត៌មាន​លេខ ១៤០ ស​ខ​ល ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ និង​លេខ ១៧៥ ស​ខ​ល ចុះ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ ស្តី​ពី​ការ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ជើងហោះហើរ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​ការ​បើក​ដំណើរការ​ឡើង​វិញ​នូវ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ជា​ជំហាន​ៗ​លើ​គ្រប់​វិស័យ​តាម​គន្លង ប្រក្រតី​ភាព​ថ្មី រួម​ទាំង​ការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​នេះ​ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ ៕

រូបតំណាង
រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ