ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឡុ​ង ឌី​ម៉​ង់ ត្រូវ​​តែងតាំង​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​ក្រោយ​បញ្ចប់​បេសកកម្ម​ការទូត​នៅសា​ធារ​រដ្ឋ​កូរ៉េ​​៥​ឆ្នាំ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សី​ហុ​ន ៖ លោក​ឡុ​ង ឌី​ម៉​ង់ ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​នា​រសៀល ថ្ងៃ​ទី​២២ តុលា​នេះ ក្រោយ​ពី​បាន​បញ្ចប់​បេសកកម្ម​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​រយៈពេល​៥​ឆ្នាំ ។ ពិធី​ប្រកាស​តែងតាំង​នេះ…

ខេត្ត​ព្រះ​សី​ហុ​ន ៖ លោក​ឡុ​ង ឌី​ម៉​ង់ ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​នា​រសៀល ថ្ងៃ​ទី​២២ តុលា​នេះ ក្រោយ​ពី​បាន​បញ្ចប់​បេសកកម្ម​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង​រយៈពេល​៥​ឆ្នាំ ។

ពិធី​ប្រកាស​តែងតាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​អញ្ជើញ​ជា​អធិបតី​ពី​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​តំណាង​ក្រុមប្រឹក្សា​ខេត្ត​ផង​ដែរ ។

លោក​ឡុ​ង ឌី​ម៉​ង់ គឺជា​មន្ត្រី​ដែល​មានបទពិសោធន៍​ទាំង​ថ្នាក់​មូលដ្ឋាន និង​ការទូត ពេញ​ដោយ​សក្កា​នុ​ពល​ដែល​កន្លង​មក​ធ្លាប់​បាន​ប្រឡូក​ការងារ​នៅ​ក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជិត​១០​ឆ្នាំ មុន​ពេល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ ។

លោក ឡុ​ង ឌី​ម៉​ង់ បាន​បង្ហាញ​មោទនៈភាព ដែល​រាជរដ្ឋាភិបាល​បាន​តែងតាំង​លោក​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ដែល​ជា​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​ធំ​១ ក្នុង​ចំណោម​ប៉ូ​ល​សេដ្ឋកិច្ច​ធំ​ទាំង​៣ ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និ​តិ​កាល​ទី​៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រូវ​បាន​កំណត់​គោលដៅ​ជា​តំបន់​សេដ្ឋកិច្ច ពិសេស​គំរូ​ពហុ​បំណង​នៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហ៍កម្ម ឆ្នាំ​២០១៥.២០២៥ សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​សក្កា​នុ​ពល​លើ​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ក្លាយជា​ក្បាលម៉ាស៊ីន​ថ្មី​មួយ​សំរាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ដ៏​ធំ​ដែល​នឹង​អាច​ជួយ​កម្ពុជា​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​ខាង​មុខ ។

លោក គួ​ច ចំរើន បាន​ថ្លែង​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ លោក​ឡុ​ង ឌី​ម៉​ង់ ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្តល់​សេចក្តី​ទុកចិត្ត​តែងតាំង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ដើម្បី​បន្ត​និរន្តរភាព​ការងារ​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត​ព្រះ​សីហ​នុ គណៈ​អភិបាលខេត្ត​ក្នុង​ការ​បំរើ​ឧត្តម​ប្រយោជន៍​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ កាន់តែ​រីក​ចំរើន ដើម្បី​សម្រេច​តាម​ផែនការមេ​របស់​រាជរដ្ឋាភិបាល​គឺ​ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ។

លោក​អភិបាលខេត្ត​ថ្លែង​ទៀត​ថា លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្នុង​តំណែង​ជា​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ លោក​ឡុ​ង ឌី​ម៉​ង់ នឹង​បន្ត​ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច និង​យក​បទ​ពិសោធន៍​ល្អ​ៗ​ជា​ពិសេស​ទំនាក់ទំនង​កិច្ចការបរទេស​ការទូត និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ច្បាប់ និង​លិខិត​បទដ្ឋាន​គិ​តិ​យុទ្ធ​ប្រកបដោយ​មនសិការ​វិជ្ជាជីវៈ​មានការ​ទទួលខុសត្រូវ​ខ្ពស់​មាន​តម្លាភាព គណនេយ្យ​ភាព ជា​ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល​ព្យាបាល និង​វះកាត់ និង​បាវចនា​២​គឺ ៖ កែទម្រង់​ខាងក្នុង និង​បង្កើត​មិត្ត​ខាងក្រៅ ដោយ​ស្មារតី​ឯករាជ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ