ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសេដ្ឋកិច្ចថា បើកទេសចរ និងសេដ្ឋកិច្ចឡើងវិញជួយដោះស្រាយវិបត្តិខ្វះលុយដុល្លារនៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដំណើរឆ្ពោះទៅបើកវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានអ្នកសេដ្ឋកិច្ចមើលឃើញថា នឹងជួយលើកកម្ពស់លំហូរ ហិរញ្ញវត្ថុដើម្បីចាក់បញ្ចូលក្នុងសេដ្ឋកិច្ចកម្ពុជាវិញ ជាពិសេសគឺលំហូរលុយដុល្លារអាមេរិក ដែលកម្ពុជាកំពុងតែមានវិបត្តិខ្វះនូវលុយដុល្លារអាមេរិកនោះ ។…

រាជធានីភ្នំពេញ ៖ ដំណើរឆ្ពោះទៅបើកវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានអ្នកសេដ្ឋកិច្ចមើលឃើញថា នឹងជួយលើកកម្ពស់លំហូរ ហិរញ្ញវត្ថុដើម្បីចាក់បញ្ចូលក្នុងសេដ្ឋកិច្ចកម្ពុជាវិញ ជាពិសេសគឺលំហូរលុយដុល្លារអាមេរិក ដែលកម្ពុជាកំពុងតែមានវិបត្តិខ្វះនូវលុយដុល្លារអាមេរិកនោះ ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា និយាយថានៅពេលមានលំហូរការវិនិយោគក៏ដូចភ្ញៀវទេសចរចូលមក មានន័យថា គឺជាការចាក់បញ្ចូលទឹកប្រាក់ដុល្លារពីបរទេសចូលមកកម្ពុជា វាបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ស្មើនឹងកម្ពុជាបង្កើនការនាំចេញទៅលើវិស័យសេវាកម្ម ជួយឱ្យការផ្គត់ផ្គង់រូបយបណ្ណដុល្លារនៅក្នុងប្រទេសកាន់តែមានភាពប្រសើរជាងមុន ដើម្បីរក្សាស្ថេរភាពអត្រាប្តូរប្រាក់រៀលធៀបទៅនិងប្រាក់ដុល្លារអាមេរិក ។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចខាងលើនិយាយដូច្នេះថា « អ្នកវិនិយោគិន កាលណាគេមានចំណាប់អារម្មណ៍ បើទោះជាត្រូវធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ ក៏គេអាចចូលមកបានដែរ តែក្នុងដំណាក់កាលនេះគឺមានន័យថា ដើមទុននៅក្នុងប្រទេសភូមាមិនអាចដកបានទេ ។ តែការកាត់បន្ថយការធ្វើចត្តាឡីស័ករបស់កម្ពុជានេះ អាចធ្វើឱ្យវិនិយោគិនទំាងអស់ មកមើលឱកាសនៅប្រទេសកម្ពុជាបាន អ៉ីចឹងគាត់អាចធ្វើដំណើរនិងធ្វើចត្តាឡីស័យតែ ៣ ថ្ងៃថាតើនៅប្រទេសកម្ពុជា គាត់អាចមានឱកាសប្រកបមុខរបរអ្វីខ្លះបាន» ។

ជាការកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះធនាគារជាតិកម្ពុជា បានដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារប្រមាណជាង ២០០ លានដុល្លារហើយនៅក្នុងរយៈពេលពីរខែចុងក្រោយនេះ ។ ជាមួយគ្នានេះ ដើម្បីស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ធូរបន្ថយរយៈពេលធ្វើចត្តាឡីស័ក ពី ១៤ ថ្ងៃមកត្រឹម ៧ ថ្ងៃ សម្រាប់អ្នកដំណើរពីក្រៅប្រទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ ។ ក្រសួងការបរទេសវិញ បានណែនាំឱ្យឯកអគ្គរាជទូត អគ្គកុលស៊ុល និងកុលស៊ុលកិត្តិយសរបស់កម្ពុជានៅបរទេស កែសម្រួលគោលការណ៍នៃការផ្តល់ទិដ្ឋាការ លក្ខខណ្ឌធ្វើដំណើរ និងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ