ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃទី២៥ មីនា ២០១៦ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួររន្ធត់មួយ តាមបណ្តោយផ្លូវជាតិលេខជាតិ០៥ ស្ថិតក្នុងភូមិចក ឃុំកកោះ ស្រុកមោងប្ញស្សី រវាងរថយន្តធុនធំ២គ្រឿងបុកគ្នាទាំងកំរោល បណ្តាលឱ្យមនុស្សចំនួន១៤នាក់បានរងរបួសធ្ងន់-ស្រាល ហើយរថយន្តរងការខូចខាតយ៉ាងដំណំ ហើយអ្នកបើករថយន្តទាំង២គ្រឿងនោះ ក៏បានរត់គេចខ្លួនអស់ ។
ប្រភពឱ្យដឹងថា ជនរងគ្រោះទាំង១៤នាក់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្នុងនោះរបួសធ្ងន់ធ្ងរ៤នាក់ ។ រថយន្តទាំង២គ្រឿង មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ ៣C-5475 ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តប្រភេទទួរីស១២កៅអី ពាក់ស្លាកលេខ 2AD-5073 តែម្តង ។ ទោះបីជាយ៉ាងណា ជំហានដំបូង គេមិនទាន់ដឹងពីមូលហេតុនោះទេ ។
ចែករំលែកព័តមាននេះ