ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​រិះគន់​អា​មេ​រិ​ក​រឿង​ប្រកាស​ជួយ​ការពារ​តៃវ៉ាន់​ប្រឆាំង​ចិន

2 ឆ្នាំ មុន

នៅ​ថ្ងៃ​សៅ​រិ៍​នេះ ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើការ​រិះគន់​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ថា​បាន​បង្កើន​ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​ចិនតា​មរយៈ​ការ​ប្រកាស​គាំទ្រ​តៃវ៉ាន់​។ របប​ព្យុ​ង​យ៉ាង​លើក​ឡើង​ថា វត្តមាន​យោធា​អា​មេ​រិ​ក​ដែល​កំពុង​កើនឡើង​ក្នុង​តំបន់​គឺជា​ការ​គំ​រា​.​ម​កំហែង​ដល់​ប្រទេស​កូរ៉េ​ខាងជើង​។ ក្នុង​ការ​ថ្លែង​ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន ​រដ្ឋ​កូរ៉េ​ខាងជើង អនុរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​លោក…

នៅ​ថ្ងៃ​សៅ​រិ៍​នេះ ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើការ​រិះគន់​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ថា​បាន​បង្កើន​ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​ចិនតា​មរយៈ​ការ​ប្រកាស​គាំទ្រ​តៃវ៉ាន់​។ របប​ព្យុ​ង​យ៉ាង​លើក​ឡើង​ថា វត្តមាន​យោធា​អា​មេ​រិ​ក​ដែល​កំពុង​កើនឡើង​ក្នុង​តំបន់​គឺជា​ការ​គំ​រា​.​ម​កំហែង​ដល់​ប្រទេស​កូរ៉េ​ខាងជើង​។

ក្នុង​ការ​ថ្លែង​ដែល​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន ​រដ្ឋ​កូរ៉េ​ខាងជើង អនុរដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងជើង​លោក Pak Myong Ho បាន​ធ្វើការ​រិះគន់​អា​មេ​រិ​ក​ដែល​បាន​បញ្ជូន​នាវាចំបាំង​ទៅ​ចក្រ​សមុទ្រ​តៃវ៉ាន់ និង​ផ្តល់​ប្រព័ន្ធ​អា​វុ​.​ធ​ទំនើប និង​ការ​បណ្តុះបណ្តាល​យោធា​ដល់​តៃវ៉ាន់​ ។

លោក​ថ្លែង​ដូច្នេះ​ថា «​ការ​ជ្រៀតជ្រែក​របស់​អា​មេ​រិ​ក​ចូល​ក្នុង​បញ្ហា​ទាក់ទង​នឹង​តៃវ៉ាន់ ដែល​កូរ៉េ​ខាងជើង​មើលឃើញ​ថា​ ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ទាំងស្រុង បាន​គំ​រា​.​ម​កំហែង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ធ្ង.ន់​នៅ​ឧបទ្វីប​កូរ៉េ​» ។

ការ​ថ្លែង​របស់​មន្ត្រីជាន់ខ្ពស់​របស់​កូរ៉េ​ខាងជើង​រូប​នេះ កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​ជួយ​ការពារ​តៃវ៉ាន់ ប្រ​សិន​មានការ​វា​.​យ​ប្រហារ​ពី​ចិន​។

សូម​រម្លឹក​ថា ចិន និង​តៃវ៉ាន់​បាន​បែក​ចេញពី​គ្នា​ក្នុង​ក្នុង​ឆ្នាំ ១៩៤៩​។ ទោះបី​អា​មេ​រិ​ក​នៅ​រក្សា​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តែ​ចិន​ក្តី អា​មេ​រិ​ក​មានច្បាប់​ដែល​ជួយ​ធានា និង​ការពារ​តៃវ៉ាន់​ពី​គំ​រា​.​ម​កំហែង​ខាងក្រៅ​។

មហា​យក្ស​ចិន​តែង​ចាត់​ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ខេត្ត​របស់​ខ្លួន និង​ប្តេជ្ញា​ចិត្ត​រួបរួម​ជាមួយ​តៃវ៉ាន់​វិញ​នៅ​ថ្ងៃ​ណាមួយ ប៉ុន្តែ​តៃវ៉ាន់​ចាត់​ទុក​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ និង​បាន​ប្រកាស​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​សេរីភាព និង​ប្រជាជន​ខ្លួន​៕ (​យោង​តាម​ប្រភព​៖ Channel News Asia និង AP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ