ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ព្រួយបារម្ភ​ពី​គ្រោះ​មហន្តរាយ​សិទ្ធិ​មនុស្ស​នៅ​មី​យ៉ា​ន​ម៉ា

2 ឆ្នាំ មុន

អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​មហន្តរាយ​សិទ្ធិ​មនុស្ស​កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន​ម៉ា ចំ​ពេល​មាន​សេចក្តីរាយការណ៍​ថា មាន​កងទ័ព​រាប់​ពាន់​នាក់​បាន​ធ្វើការ​ប្រមូលផ្តុំ​គ្នា​នៅ​ភាគ​ខាងជើង​ប្រទេស​។ លោក Tom Andrews អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​លើ​មី​យ៉ា​ម៉ា​បាន​ថ្លែង​ថា «យើង​ទាំងអស់​គ្នា​គួរ​ត្រៀមខ្លួន ខណៈ​ដែល​ប្រជាជន​នៅ​តំបន់​នោះ​របស់​មី​យ៉ា​ន​ម៉ា​បាន​ត្រៀមខ្លួន​សម្រាប់​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដ៏​ឃោរឃៅ​។…

អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ថា ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​មហន្តរាយ​សិទ្ធិ​មនុស្ស​កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន​ម៉ា ចំ​ពេល​មាន​សេចក្តីរាយការណ៍​ថា មាន​កងទ័ព​រាប់​ពាន់​នាក់​បាន​ធ្វើការ​ប្រមូលផ្តុំ​គ្នា​នៅ​ភាគ​ខាងជើង​ប្រទេស​។

លោក Tom Andrews អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​លើ​មី​យ៉ា​ម៉ា​បាន​ថ្លែង​ថា «យើង​ទាំងអស់​គ្នា​គួរ​ត្រៀមខ្លួន ខណៈ​ដែល​ប្រជាជន​នៅ​តំបន់​នោះ​របស់​មី​យ៉ា​ន​ម៉ា​បាន​ត្រៀមខ្លួន​សម្រាប់​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដ៏​ឃោរឃៅ​។ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​ខុស​ទៅ​ចុះ»។

លោក​ថ្លែង​ថា លោក​ទទួល​បាន​ព័ត៌មាន​ថា មាន​កងទ័ព​រាប់​ពាន់​នាក់ និង​អា​វុ​.​ធ​ជា​ច្រើន​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​តំបន់​ភាគ​ខាងជើង និង​ភាគ​ពាយ័ព្យ​។

លោក​បាន​បង្ហាញ​ពី​ការ​រក​ឃើញ​នៃ​របាយការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំទៅ​កាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ នៅ​ក្នុង​របាយការណ៍​នោះ លោក​និយាយ​ថា មានការ​បង្ហាញ​ថា​របប​យោធា​មី​យ៉ា​ន​ម៉ា​បាន​ចូលរួម​ក្នុង​ឧ​ក្រិ​.​ដ​កម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧ​ក្រិ​.​ដ្ឋ​កម្ម​សង្គ្រាម​។

លោក​បន្ថែម​ថា «​យុទ្ធសាស្ត្រ​ទាំងនេះ​គឺជា​ការ​រំលឹក​ទៅ​សកម្មភាព​យោធា មុន​ពេល​មាន​អំពើ​ប្រល័យពូជសាសន៍​លើ​ជន​ជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា នៅ​រដ្ឋ​រ៉ា​ឃី​ន​ក្នុង​ឆ្នាំ ២០១៦ និង ២០១៧»​។

លោក​ក៏​បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់​កុំ​ធ្វើការ​ផ្តល់​លុយ អា​វុ​.​ធ និង​ភាព​ស្របច្បាប់​ដល់​របប​យោធា​មី​យ៉ា​ន​ម៉ា ដោយ​លោក​លើក​ឡើង​ថា ការ​ដោះ​លែង​អ្នកទោស​កាលពីដើម​ស​ប្តា​ហ៍​នេះ​ជា​ភ​ស្ថុ​តាង​បញ្ជា​ថា ការ​ដាក់​សម្ពាធ​កំពុង​តែ​បាន​ផល​។

សូម​រម្លឹក​ថា មី​យ៉ា​ន​ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ​ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​កាលពី​ខែកុម្ភៈ​ដើមឆ្នាំ​នេះ​។ បើ​តាម​ក្រុម​អ្នក​ឃ្លាំមើល ជន​ស៊ី​វិល​ជាង ១.១០០​នាក់​ត្រូវ​បាន​ស​ម្លា​.​ប់​ក្នុង​ការ​បង្ក្រាប​បង្ហូរ​ឈា​.​ម និង​មនុស្ស​ជាង ៨.០០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​។

កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ មេដឹកនាំ​យោធា​មី​យ៉ា​ន​ម៉ា មីន អ៊ុ​ង​ឡាំង បាន​ប្រកាស​ដោះ​លែង​មនុស្ស​ជាង ៥.០០០​នាក់​។ ការ​ដោះ​លែង​នោះ​កើតឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​សមាគម​ន៍​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន បាន​សម្រេច​មិន​ឲ្យ​មេដឹកនាំ​មី​យ៉ា​ន​ម៉ា ចូលរួម​ប្រជុំ​អាស៊ាន ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុងខែ​តុលា​នេះ ក្នុង​ប្រទេស​ប្រ៊ុ​យ​ណេ​។

ប៉ុន្តែ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ មាន​សេចក្តីរាយការណ៍​ថា របប​យោធា​មី​យ៉ា​ន​ម៉ា បាន​ចាប់ខ្លួន​បាតុករ​សា​ជា​ថ្មី​ចំនួន​ជាង ១០០​នាក់​។ អ្នក​ទាំងនោះ​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពេល​ត្រូវ​បាន​ដោះ​លែង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​៕ (​យោង​តាម​ប្រភព​៖ Channel News Asia និង AFP)

អត្ថបទសរសេរ ដោយ