ជិះលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយរថយន្តកុងតឺន័រ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័របត់ចូលផែបណ្តាលឲ្យដួលបាក់កស្លាប់យ៉ាងសង្វេគ ។…
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័របត់ចូលផែបណ្តាលឲ្យដួលបាក់កស្លាប់យ៉ាងសង្វេគ ។…
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូលឿនពេកចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័របត់ចូលផែបណ្តាលឲ្យដួលបាក់កស្លាប់យ៉ាងសង្វេគ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៥មីនា នៅតាមបណ្តោយផ្លូវជាតិ៤ មុខច្រកចូលផែស្ងួតអូលែរ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ សាយ សុភាព អាយុ២១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដា ឌ្រីម ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-5578 ។ រីឯរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតអូលែរបានបើកចូលក្រុមហ៊ុនបាត់បន្ទាប់ពីកើតហេតុភ្លាមៗ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះពីរនាក់បងប្អូនជីដូនមួយត្រឡប់មកពីលេងផ្ទះបងប្អូនដោយជិះម៉ូតូម្នាក់មួយគ្រឿងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកគូទរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតអូលែរមួយគ្រឿងមិនចាំពណ៌ដែលកំពុងបង់ឆ្វេងចូលក្នុងក្រុមហ៊ុនបណ្តាលឲ្យដួលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែករថយន្តកុងតឺន័របើកចូលក្រុមហ៊ុនបាត់ទៅ ។
ក្រោយពេលកើត ហេតុសមត្ថកិច្ចមូលដ្ធានបានទៅដល់កន្លែងកើតហេតុ ចំណែកបងប្អូនជីដូនដែលជិះម៉ូតូមួយគ្រឿងទៀតតាមពីក្រោយជនរងគ្រោះបានឈប់ ហើយទូរស័ព្ទហៅក្រុមគ្រួសារមកកន្លែងកើតហេតុ ។ បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចហើយ សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយបន្តទៀត ៕
ចែករំលែកព័តមាននេះ