រាជធានីភ្នំពេញ ៖ អតីតអគ្គលេខាធិការគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក អ៊ុក ស៊ុយ ដែលប្រកាសចាកចេញពីគណបក្សសំបុកឃ្មុំកាលពីពេលថ្មីៗនេះ នឹងធ្វើសន្និសីទកាសែតនៅវេលាម៉ោង២រសៀលថ្ងៃទី២៥ មីនា ២០១៦ នៅសណ្ឋាគារហ៊ូម៉ាវ៉ារី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងទៀតថា នៅក្នុងសន្និសីទកាសែតខាងលើនេះ លោកអ៊ុក ស៊ុយ នឹងពន្យល់ពីមូលហេតុដែលលោកសម្រេចចាកចេញពីគណបក្សដែលដឹកនាំដោយលោក ម៉ម សូណង់ដូ និងការបង្កើតគណបក្សថ្មីមួយទៀតឈ្មោះថា “គណបក្សខ្មែរដើម្បីខ្មែរ” ។
សូមបញ្ជាក់ថា លោក អ៊ុក ស៊ុយ ក៍ជាអតីតសមាជិកគណៈកម្មការនាយកនិងជាប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្មនៃគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៣ ធ្នូ ២០១៥បានប្រកាសចាកចេញពីគណបក្សសង្គ្រោះជាតិ និងក្រោយមកបានទៅចូលរួមជាមួយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងទទួលបានតំណែងជាអគ្គលេខាធិការបក្ស ៕
ចែករំលែកព័តមាននេះ